Ferdinand ធីប​ចោល Barca/R.Madrid ​ហើយ​ជឿ​ថា​ក្រុម​មួយ​នេះ​គត់​អាច​ឈ្នះ Champions League

អតីត​កីឡាករ​ជើង​ចាស់​នៅ​បិសាច​ក្រហម​គឺ Rio Ferdinand បាន​បង្ហាញ​ការ​រំពឹង​ទុក​ដល់​ឈ្មោះ​ក្រុម​មួយ​នៅ​អង់គ្លេស​ដែល​លោក​ជឿ​ថា​នឹង​មាន​ភាគរយ​ឈ្នះ​ពាន​ខ្ពស់​ជាង​ក្រុម​ណាៗ​ទាំងអស់​សម្រាប់​ការ​តតាំង​នៅ Champions League រដូវ​កាល ២០១៨/១៩។

  

ថ្លែង​ប្រាប់​សារព័ត៌មាន BT Sport អតីត​ខ្សែ​ការពារ​ដ៏​រឹងមាំ​រូប​នេះ​បាន​ជឿ Man City ប្រាកដ​ជា​អាច​លើក​ពាន CL។ លោក Rio Ferdinand មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ធ្លាប់​គិត​ថា City តាំង​ពី​ដើម​រដូវ​កាល​មក​ម្ល៉េះ សម្រាប់​ការ​គ្រង​ពាន​រង្វាន់​នេះ ដោយ​ខ្ញុំ​គិត​ថា​ទម្រង់​លេង​នៃ​ក្រុម​មួយ​នេះ​គឺ​គ្មាន​គូសត្រូវ​ណា​អាច​ប្រជែង​បាន​ឡើយ”។

លោក​បន្ត៖ “អ្នក​ឃើញ​ក្រុម​ធំៗ​ដទៃ​ទៀត​ដូច​ជា Real Madird ឬ Barca ប៉ុន្តែ​ពួក​គេ​ពុំ​បាន​ស្ថិត​នៅ​កម្រិត​ខ្ពស់​ដូច​កាល​ពី​អតីតកាល​ឡើយ ពិត​ណាស់​ដែល​នៅ​ល្អ ប៉ុន្តែ​មិន​មែន​ជា​ក្រុម​លំដាប់​កំពូល​ដូច​មុន​ទៀត​នោះ​ទេ”។

បញ្ជាក់​ថា Manchester City នឹង​ត្រូវ​តតាំង Chelsea នៅ​ពាន​រង្វាន់ Carabao Cup វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ មុន​ត្រូវ​តតាំង​ក្លឹប West Ham United នៅ​ឯ​កីឡដ្ឋាន Etihad ​ក្នុង​ថ្ងៃ​ទី ២៨ ​កុម្ភៈ។

ប្រភព:Sportskeeda

មតិយោបល់