Ferdinand ឲ្យ ManU ​សារេ ២៣០ លាន​ផោន​មក ចាំ​អុក​យក​ខ្សែ​ប្រយុទ្ធ ២ រូប

ជើង​ចាស់​ធ្លាប់​លេង​នៅ Old Trafford លោក Rio Ferdinand ​បាន​ជំរុញ​ឲ្យ​ក្លឹប​បិសាច​ក្រហម Manchester United ​គួរ​ចំណាយ​ថវិកា​ប្រមាណ ២៣០ លាន​ផោន​ក្នុង​ការ​នាំ​យក Harry Kane និង Jadon Sancho មក​ចូលរួម​នៅ​រដូវ​ក្តៅ​ខាង​មុខ។

Rio Ferdinand
Harry Kane

ឆ្លើយតប Q&A លើ​បណ្តាញ​សង្គម Instagram អតីត​ខ្សែ​ការពារ​រូប​នេះ​និយាយ៖ “Harry Kane គេ​រង់ចាំ​ក្តី​ស្រមៃ​នៅ Spurs តែ​វា​មិន​ធ្លាប់​កើត​ឡើង​ទាល់​តែ​សោះ ​ហើយ​អ្នក​គិត​ថា​គាត់​សប្បាយ​រីករាយ​ដែរ​ទេ ទាំង​ដែល​ស៊ុត​គ្រាប់​បាល់​ជា​ច្រើន បំបែក​កំណត់ត្រា តែ​ចុង​ក្រោយ​នៃ​អាជីព​មិន​បាន​ឈ្នះ​ពាន ពោល​គឺ​គេ​ចង់​ឈ្នះ​ពាន​ជាមួយ​ក្រុម​ខ្លាំង​ណាស់”។

Jadon Sancho

លោក​បន្ថែម៖ “ខ្ញុំ​គិត​ថា Man Utd សក្តិសម​សម្រាប់​គេ​ខ្លាំង​បំផុត ហើយ​ចំពោះ​តម្លៃ​ខ្លួន​សព្វថ្ងៃ​របស់​គេ​យ៉ាង​ហោច​ក៏ ១៣០ លាន​ផោន​ដែរ”។

ចំពោះ Sancho លោក​បន្ត៖ “ខ្ញុំ​ក៏​ចង់​ឲ្យ Jadon គេ​បាន​ទៅ​ចូលរួម​នៅ​ក្រុម​ណា​ដែល​គេ​អាច​លេង​ពេញ​ជើង អាច​ពង្រឹង​និង​ឈ្នះ​ពាន ដោយ​កន្លង​ទៅ​ធ្លាប់​បាន​ផ្សា​ភ្ជាប់​ជាមួយ United/Chelsea និង PSG តែ​ខ្ញុំ​គិត​ថា United សក្តិសម​នឹង​រូប​គេ ក៏​ព្រោះ​ថា​ខ្ញុំ​លំអៀង​លើ​រឿង​នេះ”។ (ចំពោះ​តម្លៃ​ខ្លួន Sancho ​ថ្លៃ​ប្រហែល ១០០ លាន​ផោន)

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Raul ប្រាប់​ពី idol ក្នុង​ដួង​ចិត្ត​មួយ​រូប តែ​មិនមែន​ជា​វីរបុរស​នៅ Real Madrid

Raul Gonzales បច្ចុប្បន្ន​ជា​អ្នកចាត់ការ​នៅ​ក្លឹប Real Madrid B ​ក្រោយ​ធ្លាប់​ឆ្លង​កាត់​បំពេញ​អាជីព​នៅ​ឈុត​ធំ​អស់​រយៈ​ពេល ១៦ ឆ្នាំ។ Raul ​ត្រូវ​បាន​រាប់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​មួយ​រូប​ឲ្យ​ក្លឹប ​ដែល​រក​បាន ២២៨ គ្រាប់​នៅ ៥៥០ ប្រកួត​សរុប​ក្នុង​លីគ។

Raul Gonzales

ឆ្លើយឆ្លង​ប្រាប់​អ្នក​សារព័ត៌មាន​ជុំវិញ​ idol ក្នុង​ដួង​ចិត្ត​ដែល Raul ស្រលាញ់​តាំង​ពី​លោក​នៅ​ក្មេង លោក​បាន​និយាយ​ថា៖ “ពេល​ខ្ញុំ​នៅ​តូចៗ លោក Paulo Futre គឺ​ជា idol របស់​ខ្ញុំ”។

Paulo Futre

Futre ធ្លាប់​លេង​ឲ្យ Atletico Madrid នៅ​ចន្លោះ​ឆ្នាំ ១៩៨៧ និង ១៩៩៣ ​ខណៈ Raul ក៏​ធ្លាប់​លេង​ឲ្យ​ថ្នាល​យុវជន​ At បាន ២ ឆ្នាំ​អំឡុង​ពេល​នោះ​ផង​ដែរ មុន​ផ្លាស់​មក Real Madrid៕

ប្រភព៖ AF