FIFA Ranking ​ក្រុម​ថៃ​ធ្លាក់​ពីរ​លេខ ​ក្រោយ​ចាញ់​វៀតណាម​នៅ King’s Cup យប់មិញ

ក្រុម​ជម្រើស​ជាតិ​វៀតណាម​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ថៃ​នៅ​បាល់​ចុង​ម៉ោង​លទ្ធផល ១-០ ដ៏​មិន​គួរ​ឲ្យ​ជឿ រុញ​ឲ្យ​នាគ​មាស​មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ King’s Cup។

ក្រៅ​ពី​របូត​ប្រាក់​រង្វាន់​ជាង ៣ សែន​ដុល្លារ​ ក្រុម​ដំរី​ថៃ​ក៏​បាន​ធ្លាក់​ចំណាត់ថ្នាក់ FIFA Ranking ចំនួន​ពីរ​លេខ​ថែម​ទៀត ដោយ​ក្រោយ​ការ​ប្រកួត​នេះ​កម្រិត​ពិន្ទុ​របស់​ថៃ​បាន – ៤,៤៩ ​ធ្លាក់​មក​លេខ ១១៦ ខណៈ​វៀតណាម + ៤,៤៩ ពិន្ទុ​ឡើង​មក​លេខ ៩៧ ដែល​បន្ត​ឈរ​ឈ្មោះ​ជា​ក្រុម​បាល់ទាត់​នៅ​តំបន់​អាស៊ាន​ដែល​លេចធ្លោ​ជាង​គេ។

ស្រប​ពេល​ក្រុម​ឥណ្ឌា​ដែល​ត្រៀម​តតាំង​កៅអី​យក​លេខ ៣ ហាក់​ពុំ​មាន​ផល​ប៉ះពាល់​ដល់​ចំណាត់ថ្នាក់ FIFA Ranking របស់​ពួក​គេ​ឡើយ ដោយ​បន្ត​ឈរ​នៅ​លេខ ១០១ ដដែល។

ប្រភព: FoxSportAsia