Gigi Buffon៖ “ពីរ​ខែ​មុន​នរណា​ក៏​ថា PSG អាច​ស៊ី United ផុយ តែ​ពេល​នេះ…”

នា​រាត្រី​នេះ​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ក្លឹប​បិសាច​ក្រហម​នឹង​បើក​កីឡាដ្ឋាន Old Trafford ស្វាគមន៍​ក្លឹប PSG ​ក្នុង​ជំនួប​ជើង​ទី ១ វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ។ យ៉ាងណាមិញ​តាម​ការ​លើក​ឡើង​របស់​អ្នកចាំទី​ចាស់​វស្សា Gigi Buffon បាន​បង្ហើប​ការ​យល់​ឃើញ​ខ្លះ​មុន​ឈាន​ដល់​ការ​ប្រកួត។

ក្នុង​នោះ Buffon និយាយ​ប្រាប់ Sky Sports ដូច្នោះ​ថា៖ “យើង​លេង​ក្នុង​ប្រកួត​ដ៏​សំខាន់​មួយ ​ដោយ​បាល់ទាត់​គឺ​ចម្លែក​ណាស់ កាល​ពី​ពីរ​ខែ​មុន​ក្នុង​ពេល​ដែល​ចាប់​ឆ្នោត​មនុស្ស​គ្រប់​គ្នា​គិត​ថា​ PSG អាច​នឹង​ឆ្លង​ផុត​ដំណាក់កាល​នេះ​បាន​យ៉ាង​ងាយ លុះ​ពីរ​ខែ​ក្រោយ​មើល​ឃើញ​អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង និង​ការ​វិវត្តន៍​ដែល Manchester បាន​ជោគជ័យ ​ធ្វើ​ឲ្យ​បច្ចុប្បន្ន​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា”។

បញ្ជាក់​ថា​សម្រាប់ PSG រំពឹង​នឹង​ត្រូវ​អវត្តមាន​ Neymar, Cavani និង​ខ្សែ​បម្រើ Thomas Meunier ​ក្នុង​ជំនួប​តតាំង​រាត្រី​នេះ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​លើ​ទំព័រ 2M CAMBODIA ដែល​អធិប្បាយ​ដោយ Admin ជីងចក់!​

ប្រភព: Calciomercato