Giroud ទាមទាររឿងចាំបាច់មួយពី Inter ប្រសិនចង់ឲ្យខ្លួនដើរចេញពី Chelsea

កិច្ចកុងត្រារវាងកីឡាករ Olivier Giroud ជាមួយនឹងក្លឹប Chelsea នឹងត្រូវបញ្ចប់នាចុងរដូវកាលនេះ ស្របពេលលេចលឺពាក្យចចាមអារ៉ាមថា Giroud អាចនឹងពិចារណាក្នុងការចាកចេញពីទឹកដី Stamford Bridge ខណៈដែល​ Inter កំពុងតែសម្លឹងឃើញរូបលោក។

Olivier Giroud

Inter Milan គិតថា Giroud អាចនឹងក្លាយជាកីឡាករសំខាន់មួយសម្រាប់ក្រុម ហើយនឹងអាចបង្កើនសមត្ថភាពនៅតំបន់ប្រយុទ្ធរួមជាមួយនឹងខ្សែប្រយុទ្ធលំដាប់កំពូលនាពេលបច្ចុប្បន្ន Romelu Lukaku ទៀតផង។

Olivier Giroud

តែយ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិបារាំងបានដាក់លក្ខខ័ណ្ឌមួយទៅកាន់ Inter ប្រសិនបើចង់បានរូបលោកទៅលេងនៅទីនោះ ដោយលក្ខខណ្ឌនោះគឺត្រូវផ្ដល់កុងត្រាឲ្យរូបលោករយៈពេល ៣ ឆ្នាំទើបលោកព្រមទៅលេងនៅទឹកដីអ៊ីតាលី។

Olivier Giroud

គួរបញ្ជាក់ដែរថា ​Giroud ត្រូវបានតោខៀវ Chelsea ទិញពីក្លឹបកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួនប្រមាណ ១៧ លានអឺរ៉ូកាលពីថ្ងៃ ៣១ មករា ២០១៨ មកម៉្លេះ។ សម្រាប់រដូវកាលនេះ Giroud ហាក់ដូចជាមិនសូវបានបង្ហាញខ្លួនលើទីលានប្រកួតប៉ុន្មាននោះទេ ពោលគឺលោករកបានត្រឹម ៣ គ្រាប់ និងបង្ហាញខ្លួនបានត្រឹម ១៣ ប្រកួតប៉ុណ្ណោះ៕

ប្រភព: AF