Goal: ជម្រើស១១នាក់ល្អបំផុតប្រចាំសប្ដាហ៍ របស់ Premier League

បន្ទាប់ពីបានឆ្លងកាត់ការប្រកួតយ៉ាងសស្រាក់សស្រាំ នៅចុងសប្ដាហ៍នេះ យើងឃើញថា ក្រុម Manchester City បានបំបាក់ Chelsea យ៉ាងដំណំ ខណៈដែល Manchester United បន្ដកំណត់ត្រាល្អរបស់ខ្លួន ហើយក្រុម Liverpool, Arsenal និង Tottenham ក៏ធ្វើបានល្អសំរាប់ការប្រកួតរបស់ពួកគេរៀងៗខ្លួនផងដែរ។

ហើយខាងក្រោមនេះ ជាជម្រើស១១នាក់ល្អបំផុតប្រចាំសប្ដាហ៍របស់ Premier League៖

Hugo Lloris / Tottenham

អ្នកចាំទីសញ្ជាតិបារាំង សង្គ្រោះបាល់បាន៩លើក ក្នុងការប្រកួតទល់នឹង Leicester City ដែលមានឱកាសរកគ្រាប់បាល់តែមួយគ្រាប់គត់ ក្នុងចំណោមការស៊ុត ២០លើក។

James Milner / Liverpool

Milner ប្រជែងយកបាល់បានសំរេចបីលើក និង បញ្ជូនអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ក្នុងការប្រកួតជ័យជំនះ ៣-០ ទល់នឹង Bournemouth។

Chris Smalling / Manchester United

Smalling បានធ្វើការ clear បាល់បានសំរេច ៦លើកក្នុងការប្រកួតទល់នឹង Fulham ហើយបញ្ជូនបានជោគជ័យ ៨៥%ផងដែរ។

Virgil van Dijk / Liverpool

Van Dijk បានធ្វើការ clear បាល់បានសំរេច ៦លើក និង ប្រជែងយកបាល់មកគ្រប់គ្រងវិញ ៥លើក សំរាប់ Liverpool ទល់នឹង Bournemouth។

Patrick van Aanholt / Crystal Palace

Van Aanholt បានជួយបង្កើតឱកាសអោយមានការស៊ុត ៧លើកសំរាប់ក្រុម Crystal Palace ក្នុងការប្រកួតទល់នឹង West Ham។

Georginio Wijnaldum / Liverpool

ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ រកគ្រាប់បាល់បានមួយគ្រាប់ ហើយបង្កើតឱកាសរកគ្រាប់បាល់បាន៣លើក សំរាប់ Liverpool ដែលទទួលបានជ័យជំនះ ៣-០។

Ilkay Gundogan / Manchester City

Gundogan រកគ្រាប់បាល់ទី៤អោយ Manchester City ក្នុងការប្រកួតទល់នឹង Chelsea ហើយ បង្កើតឱកាសរកគ្រាប់បាល់អោយមិត្តរួមក្រុមរបស់ខ្លួនបានពីរលើក។

Paul Pogba / Manchester United

Pogba រកគ្រាប់បាល់បានពីរគ្រាប់ ដែលរូបគេស៊ុតចំគោលដៅ ក្នុងការប្រកួតទល់នឹង Fulham ជួយអោយ Manchester United ទទួលបានជ័យជំនះ ៣-០។

Raheem Sterling / Manchester City

Sterling រកបានពីរគ្រាប់ និង បង្កើតឱកាសរកគ្រាប់បាល់បានពីរលើក សំរាប់ Man City ក្នុងការប្រកួតជ័យជំនះ ៦-០ ទល់នឹង Chelsea។

Sergio Aguero / Manchester City

ខ្សែប្រយុទ្ធអាហ្សង់ទីន រកគ្រាប់បាល់បាន៣គ្រាប់ សំរាប់ការស៊ុតចំគោលដៅ៣លើក ទល់នឹង Chelsea ហើយរូបគេរកបានហេតទ្រីគសរុបបាន ១១លើកផងដែរនៅ Premier League។

Anthony Martial / Manchester United

Martial បានចូលរួមចំណែកអោយមានគ្រាប់បាល់ ២គ្រាប់ សំរាប់ Man United ទល់នឹងក្រុម Fulham ដោយរកគ្រាប់បាល់បានមួយគ្រាប់ និង assist មួយ៕

ប្រភព៖ Goal