Griezmann នឹងបន្ដស្នាក់នៅ Atletico Madrid

បើយោងតាមប្រភពពត៌មានបារាំង Canal+ បានអោយដឹងថា ខ្សែប្រយុទ្ធ Antoine Griezmann បានប្រកាសពីអនាគតរបស់ខ្លួនកាលពីថ្ងៃអង្គារនេះ នៅក្នុងសន្និសីទកាសែតថា រូបគេនឹងបន្ដជាមួយនឹង Atletico Madrid ដោយព្រមទទួលសំណើរថ្មី ហើយបដិសេធឱកាសផ្ទេរទៅ Barcelona។

Griezmann កៀកនឹងផ្ទេរទៅលេងនៅ Barca កាលពីប៉ុន្មានខែកន្លងទៅ ដោយតំលៃទិញផ្ដាច់កុងត្រានឹងនៅសល់តែ ១០០លានអឺរ៉ូប៉ុណ្ណោះសំរាប់ខែកក្កដាខាងមុខ ប៉ុន្ដែ Atletico បានផ្គាប់ចិត្តកីឡាករឆ្នើមរបស់ខ្លួន ដោយផ្ដល់ប្រាក់ពលកម្មអោយកីឡាកររូបនេះ ច្រើនជាងគេបំផុតក្នុងចំនោមកីឡាករនៅក្នុងក្រុមផងដែរ។

បច្ចុប្បន្ន Griezmann និងមិត្តរួមក្រុមជម្រើសជាតិបារាំង កំពុងស្នាក់នៅប្រទេសរុស្ស៊ីដើម្បីត្រៀមប្រកួតពានបាល់ទាត់ពិភពលោក World Cup 2018 ហើយក្រុមបារាំងស្ថិតនៅក្នុងពូល C ជាមួយនឹង អូស្ដ្រាលី ប៉េរូ និង ដេណឺម៉ាក៕

ប្រភព៖ Sport English

មតិយោបល់