Hat-Trick ពី Ronaldo ផ្តួល​គ្រាប់​បាល់ Messi/Sane ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​សប្តាហ៍

Cristiano Ronaldo បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​នៅ​ការ​ប្រកួត UEFA Champions League វគ្គ ១៦ ​ក្រុម​សប្តាហ៍​ទី​ពីរ​កាល​ពី​ពេល​កន្លង​ទៅ។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ផ្តួល​យក​ឈ្នះ Atletico Madrid នៅ​លទ្ធផល ៣-០ បន្ទាប់​ពី​រូប​លោក​ជា​អ្នក​បំបែក​គ្រាប់​បាល់ Hat-Trick ដោយ​ផ្ទាល់។

 

CR7 បាន​ផ្តួល​យក​ឈ្នះ​លើ Lionel Messi ដែល​ M10 ក៏​ជា​ជើង​ខ្លាំង​លេច​ធ្លោ​មួយ​រូប តាម​រយៈ​ការ​បំបែក​គ្រាប់​បាល់ ២ គ្រាប់​និង Assist ពីរ​លើក​ឲ្យ​ក្លឹប Bracelona ដូច​ទៅ​នឹង Leroy Sane ដែល​ជា​អ្នក​ Assist ៣ លើក​និង​ស៊ុត​មួយ​គ្រាប់​អំឡុង​ប៉ះ Schalke 04 កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​មុន។

ចំពោះ​វគ្គ​បន្ទាប់​ Juventus នឹង​ត្រូវ​ជួប Ajax ខណៈ Barcelona ត្រូវ​ជួប Manchester United ដោយ​តារា​ឆ្នើម​ទាំង​ពីរ​ក៏​នឹង​មាន​ឱកាស​អាច​ប៉ះ​គ្នា​នៅ​វគ្គ​ចុង​ក្រោយ Champions League ប្រសិន​ណា​អាច​ឆ្លង​ផុត​វគ្គ ៨ ​ក្រុម​នេះ និង​ប្តូរផ្តាច់​យក​ឈ្នះ​ជើង​ខ្លាំង​ណា​មួយ​នៅ​វគ្គ​ ១/២ ផ្តាច់ព្រ័ត្រ​ថែម​ទៀត​នោះ។

ប្រភព:BRFootball

មតិយោបល់