Havertz លាន់មាត់សរសើរមិត្តរួមក្រុម Chelsea មួយរូប បន្ទាប់ពីខ្លួនអាចរកបាន hat-trick ទល់ក្រុម Barnsley

Kai Havertz បានបង្ហាញពីក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរូបគេ អាចស៊ុតគ្រាប់បាល់ Hat-trick ជាលើកដំបូងសម្រាប់អាជីពរបស់គេជាមួយក្រុម Chelsea បន្ទាប់ពីយលឈ្នះទៅក្រុម Barnsley ។

Kai Havertz 

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានធ្វើការកោតសរសើរទៅលើមិត្តរួមក្រុម កីឡាករ Tammy Abraham ផងដែរ បន្ទាប់ពីកីឡាករទាំង ២ រូបនេះ បានសហការគ្នាបានយ៉ាងល្អនៅក្នុងតំបន់ប្រយុទ្ធរបស់ក្រុម  ខណ: Chelsea អាចរកបានរហូតដល់ទៅ ៦ គ្រាប់ សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ Carabao Cup ជុំទី ៣ នេះ ។

Kai Havertz
Kai Havertz , Tammy Abraham

មិនតែប៉ុណ្ណោះក្រោយចប់ការប្រកួតនេះ Havertz បាននិយាយថា ៖ ” ខ្ញុំពិតជារីករាយណាស់ក្នុងការរកគ្រាប់បាល់ hat-trick ដំបូងរបស់ខ្ញុំជាមួយ Chelsea ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះជ័យជម្នះមួយនេះ និងរីករាយចំពោះគ្រាប់បាល់របស់ខ្ញុំ ហើយសង្ឃឹមថាខ្ញុំនឹងនៅតែអាចរកគ្រាប់បាល់បន្ថែមទៀត ” ។

Kai Havertz, Tammy Abraham

គេបន្តទៀតថា ៖ ” ខ្ញុំគិតថា Abraham គឺជាខ្សែប្រយុទ្ធដ៏ល្អម្នាក់ ហើយខ្ញុំគិតការដែលមានគាត់ចាប់គូលេងជាមួយនៅលើទីលាន វាពិតជាអស្ចារ្យខ្លាំងណាស់ ។ វាជាការប្រកួតដំបូងរបស់ពួកយើង តែខ្ញុំចូលចិត្តគាត់រួចទៅហើយ ។ សម្រាប់ខ្ញុំវាពិតជាល្អខ្លាំងណាស់ ដែលបានលេងជាមួយគាត់ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ដល់ម្លឹង! At Madrid ចិត្តខ្លាំង បដិសេធសំណើរលុយធំពី Man City សម្រាប់កីឡាករមួយរូប

ក្រុម​ Atletico Madrid បានទម្លាយឲ្យដឹងថា ក្រុមកំពូល Manchester City ធ្លាប់បានដាក់សំណើរមកកាន់ក្រុមរបស់ខ្លួនក្នុងការទិញកីឡាករ Jose Gimenez តែក្រុមអេស៉្បាញមួយនេះបានបដិសេធសំណើរមួយនោះ ក្រោមហេតុផលថា ចង់រក្សាទុកកីឡាករឆ្នើមរូបនេះសិន។

José Giménez

ហើយកាលពីពេលថ្មីៗនេះទៀតសោត លោក Enrique Cerezo ដែលជាប្រធានក្លឹប Atletico Madrid បានទម្លាយឲ្យដឹងពីតម្លៃដែល​ M.City ធ្លាប់បានដាក់ចំពោះ Gimenez ដោយក្រុមអង់គ្លេសហ៊ានចាយរហូតដល់ ៨៥ លានអឺរ៉ូឯណោះ។

José Giménez

ប្រាប់ទៅកាន់ El Transistor លោក Cerezo និយាយថា៖ “ពួកយើងពិតជាទទួលបានសំណើរពី​ Man City ពិតមែន តែ Gimenez គឺជាកីឡាករល្អមួយរូប ហើយពួកយើងចង់រក្សាទុករូបគេសិន”។

José Giménez

គួរបញ្ជាក់ផងដែរថា Atletico Madrid ទិញ Gimenez មកពីក្រុម Danubio FC កាលពីឆ្នាំ ២០១៣ មកម៉្លេះ ដោយកាលនោះចាយលុយមិនដល់ ១ លានអឺរ៉ូផង ពោលគឺត្រឹមតែ ៩ សែនអឺរ៉ូតែប៉ុណ្ណោះ៕

ប្រភព: GOAL