Ian Wright រិះគន់​ចំៗ​ថា​ជម្រើស​ដំបូង ២ រូប​របស់ Man Utd ​លេង​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ទេ

អតីត​ជើង​ចាស់​នៅ​ក្លឹប Arsenal ​លោក Ian Wright កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ការ​យល់​ឃើញ​ដោយ​ធ្វើ​ការ​​រិះគន់​ចំៗ​ទៅ​លើ​ទម្រង់​លេង​របស់​ខ្សែ​ការពារ​កណ្តាល Harry Maguire និង Victor Lindelof ថា​ធ្វើ​មិន​ទាន់​បាន​ល្អ​គ្រប់គ្រាន់ និង​ជា​ចំណុច​ដែល Man Utd គួរ​តែ​លៃលក​មើល។

Maguire/Lindelof
Ian Wright

ខ្សែ​ការពារ​ទាំង​ពីរ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ទល់ Crystal Palace ដែល​ក្រុម​រង​បរាជ័យ​ក្រោម​លទ្ធផល ៣-១ ក្នុង​ទឹកដី​ខ្លួន​ឯង។

​ប្រាប់​សារព័ត៌មាន លោក​ Wright និយាយ៖ “ខ្ញុំ​គិត​ថា​អ្នក​ត្រូវ​មើល​ទៅ​លើ Maguire និង Lindelof ត្បិត​បើ​មនុស្ស​រាល់​គ្នា​កំពុង​ជជែក​ពី​រឿង​ដែល United គួរ​ទិញ​កីឡាករ​តំបន់​ប្រយុទ្ធ តែ​បើ​អ្នក​មើល​ការ​លេង​របស់​កីឡាករ ២ នាក់​នេះ នោះ​អ្នក​ប្រាកដ​ជា​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​មួយ​ហើយ”។

Lindelof ទល់ Crystal Palace

លោក​បន្ថែម​ថា៖ “ខ្ញុំ​គិត​ថា​តំណែង​របស់ Maguire គឺ​នៅ​ខ្សោយ ហើយ Lindelof ក៏​ដូច​គ្នា គឺ​ទន់ខ្សោយ​សម្រាប់​ស្ថានភាព​ជាក់ស្តែង សម្រាប់​ខ្ញុំ​គឺ​មើល​ឃើញ​ថា​ពួក​គេ​ធ្វើ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ទេ​សម្រាប់​កម្រិត​ក្លឹប Man Utd”៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ម្សិលមិញ Vidal ​ថ្ងៃ​នេះ Semedo និយាយ​ពាក្យ​លា ហើយ​ស្អែក​អាច​ជា​កីឡាករ Barca រូប​នេះ

បន្ទាប់​ពី​ការ​ប្រកាស​ដំណឹង​ផ្លូវការ​នៃ​ការ​បង្ហាញ​ខ្លួន​របស់ Arturo Vidal ជាមួយ​នឹង​ក្លឹប Inter Milan រំលង​រយៈ​ពេល ១ ​ថ្ងៃ​ក៏​ស្រាប់​តែ​លេចលឺ​ដំណឹង​ការ​ចាកចេញ​របស់​ខ្សែ​ការពារ Barcelona មួយ​រូប​ផ្សេង​ទៀត​នោះ​គឺ Nelson Semedo។

Arturo Vidal
Nelson Semedo

កីឡាករ​ព័រទុយហ្គាល់ ដែល​កៀក​នឹង​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Wolves បាន​និយាយ​ថា៖ “អរគុណ​គ្រប់​យ៉ាង Barcelona ដែល​ផ្តល់​ឱ្យ​ខ្ញុំ​អាច​សម្រេច​ក្តី​ស្រមៃ​ក្នុង​ការ​ពាក់​អាវ​មួយ​នេះ ហើយ​ក៏​អរគុណ​ដែល​ជួយ​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​នាម​ជា​កីឡាករ​និង​ជា​បុគ្គល​មួយ​រូប”។

លោក​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​ឆ្លង​កាត់​ការ​លេង​រយៈ​ពេល ៣ ឆ្នាំ​ដ៏​អស្ចារ្យ​ដែល​មិន​អាច​បំភ្លេច​បាន ហើយ​ក៏​ចង់​អរគុណ​ដល់​មិត្ត​រួម​ក្រុម បណ្តា​បុគ្គលិក​និង​អ្នក​គាំទ្រ ក៏​ដូច​ជា​អ្នក​រាល់​គ្នា​ដែល​បាន​ជួយ​ខ្ញុំ​តាំង​ពី​ថ្ងៃ​ដំបូង​មក​ទល់​ថ្ងៃ​នេះ”។

Nelson Semedo

គួរ​រំឭក​ថា Semedo ទំនង​ជា​​សម្រេច​ការ​ផ្ទេរ​ទៅ Wolves នៅ​តម្លៃ ៣៥ លាន​អឺរ៉ូ ត្រៀម​ប្រកាស​នា​ពេល​ខាង​មុខ ដែល​វា​ជា​តម្លៃ​ខ្ពស់​ជាង ៧ ដង​ធៀប​នឹង​គ្រា​ដំបូង​ដែល​ក្លឹប​កាតាឡាន់​ទិញ​រូប​គេ​នៅ​ឆ្នាំ ២០១៧។ អ្នក​បន្ទាប់​ដែល​អាច​នឹង​និយាយ​ពាក្យ​លា​នៅ​ថ្ងៃ​ស្អែក​នោះ​គឺ Luis Suarez ដែល​ត្រូវ​ផ្ទេរ​ទៅ​ក្លឹប Atletico Madrid៕

ប្រភព៖ AF