Inter និង Juventus សម្លឹង​មើល​ឱកាស​ល្អ ចង់​ខ្ចី​ជើង​កីឡាករ​តម្លៃ​ថ្លៃ​ពី Barca នៅ​ខែ​មករា

ក្លឹប​ធំ ២ នៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រួម​មាន​ Inter Milan និង Juventus បាន​នឹង​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ចង់​ខ្ចី​ជើង​កីឡាករ Antoine Griezmann ពី​ក្លឹប Barcelona នៅ​ទីផ្សារ​ដោះដូរ​នា​ខែ​មករា​ ឆ្នាំ ២០២១ ខាង​មុខ។

Antonio Conte
Antoine Griezmann

ការ​ចង់​បាន​នេះ​ផ្ទុះ​ឡើង ​ក្រោយ​ពេល​ដែល​មាន​ចចាមអារ៉ាម​ថា Griezmann និង​អ្នកចាត់ការ​លោក Ronald Koeman ភាព​ល្អក់កករ​ជាមួយ​គ្នា។ រឿងរ៉ាវ​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Deschamps និយាយ​កន្លង​មក​ដែរ ថា​កីឡាករ​របស់​ខ្លួន​មិន​រីករាយ​នឹង​ការ​លេង​នៅ Barca នោះ​ទេ។

បញ្ជាក់​ថា រដូវ​កាល​ចាស់ ២០១៩/២០ ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​អ្នក​មាន​បុណ្យ​ខាង​លើ​បង្ហាញ​ខ្លួន​បាន ៤៨ ប្រកួត រក​បាន ១៥ គ្រាប់​និង Assist ៤ លើក​ដែល​នេះ​មិន​ទាន់​ហក់​ដល់​ចំណុច​កំពូល​មួយ​នៅ​ឡើយ។

Antonio Conte

សម្រាប់ Inter និង Juventus ប្រសិន​និយាយ​ដល់​រឿង​ខ្ចី​ជើង អាច​ថា​ Inter មាន​ភាគរយ​ខ្ពស់​ជាង ព្រោះ​នៅ​តំបន់​ប្រយុទ្ធ​របស់​សេះ​បង្កង់​កំពុង​គរ​ជើង​ខ្លាំង ដែល​មិន​ទាន់​ដោះស្រាយ​ការ​បែងចែក Role ច្បាស់លាស់​នៅ​ឡើយ​សម្រាប់​រដូវ​កាល​ថ្មី៕ ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ គ្រូអង់គ្លេសលើកទឹកចិត្តកូនក្រុមម្នាក់ ទោះលេងមិនបានល្អ ហើយនាំឱ្យក្រុមបរាជ័យ

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate និយាយថា ខ្សែការពារ Harry Maguire ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់រូបលោក ទោះបីជាប្រធានក្រុម Manchester United រូបនេះ បង្ហាញទម្រង់លេងមិនបានល្អ ហើយត្រូវបណ្ដេញចេញពីការប្រកួត ដែលបរាជ័យ 1-0 ក្រោមថ្វីជើងដាណឺម៉ាកក៏ដោយ។

Maguire ទទួលបានកាតមួយ អំឡុងការប្រកួត ហើយរូបគេទទួលបានកាតលឿងទី២ បន្ទាប់ពីលេង​បាន ៣១នាទី ក្រោយមានការប៉ះទង្គិចជាមួយកីឡាករ Kasper Dolberg របស់ក្រុមដាណឺម៉ាក។

បើតាមការសង្កេត អតីតកីឡាករឆ្នើមរបស់ Leicester City រូបនេះ បានធ្លាក់ទម្រង់លេង ក្រោយមានការចាប់ខ្លួននៅប្រទេសក្រិក កាលពីខែសីហាកន្លងទៅ។

លោក Southgate បាននិយាយថា៖ “គេកំពុងស្ថិតនៅអំឡុងពេលដែលពិបាក ហើយពេលនេះអ្នករៀនបានច្រើន អំពីខ្លួនអ្នក។ អ្នកដឹងថា នរណាដែលរង់ចាំជួយអ្នក នៅក្នុងពេលដ៏លំបាកនេះ។”

“គេឆ្លងកាត់បញ្ហាលំបាកទាំងនេះ គេនឹងក្លាយជាកីឡាករដ៏ល្អជាងមុន ហើយជាបុគ្គលដ៏ខ្លាំងប្រ​ឆាំងនឹងបញ្ហានេះ។ ការនៅសល់គ្នាតែ១០នាក់ បានបង្កការលំបាកសម្រាប់ក្រុម ប៉ុន្ដែពួកយើងនៅឈរពីក្រោយគេ យើងគាំទ្រគេ។”

ប្រភព៖ BBC