James បង្ហើបពីមហិច្ឆតារបស់ក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួត World Cup ខាងមុខ

ខ្សែបម្រើជម្រើសជាតិកូឡុំប៊ី James Rodriguez រំពឹងថារូបគេអាចជួយក្រុមរបស់ខ្លួន យ៉ាងហោចណាស់ឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup នៅប្រទេសរុស្សី។

គួររំលឹកថា ក្រុមកូឡុំប៊ីបានឈានដល់វគ្គពាក់៨ក្រុមចុងក្រោយពាន World Cup កាលពីឆ្នាំ ២០១៤ នៅប្រេទេសប្រេស៊ីល ហើយ James ជឿជាក់ថាក្រុមជម្រើសជាតិរបស់ខ្លួន នឹងធ្វើបានល្អជាងពេលនោះ ខណៈកូឡុំប៊ីស្ថិតនៅក្នុងពូល H ជាមួយរនឹងក្រុម ប៉ូឡូញ សេនេកាល់ និង ជប៉ុន។

បច្ចុប្បន្ន James កំពុងរីករាយក្នុងការលេងអោយក្លឹប Bayern Munich សំរាប់រដូវកាលដំបូង បន្ទាប់ពីរូបគេបានផ្ទេរពី Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង៕

ប្រភព៖ AS English

មតិយោបល់