Jimenez ប្រាប់ត្រង់ៗថាខ្លួនរៀនសូត្រតាមខ្សែប្រយុទ្ធក្លឹបកំពូល ២ រូបនៅ PL

កីឡាករ Raul Jimenez បានទម្លាយឲ្យដឹងថា ខ្លួនមានទម្រង់លេងខុសពីខ្សែប្រយុទ្ធដទៃទៀត តែមានចំណុចស្រដៀងទៅនឹងកីឡាករកំពូល ២ រូប។ រូបគេបានសារភាពដោយមិនលាក់លៀមថា បានរៀនសូត្រតាម Roberto Firmino និង Sergio Aguero ដែលនៅក្នុងក្របខណ្ឌ Premier League ជាមួយគ្នាយ៉ាងច្រើនគួរសម។

Jimenez

“ខ្ញុំគិតថាខ្ញុំមានទម្រង់លេងខុសប្លែកពីកីឡាករដទៃ តែខ្ញុំយល់ថាមានចំណុចខ្លះដែលស្រដៀងទៅនឹង​ Roberto Firmino និង Sergio Aguero។ ពួកគាត់សុទ្ធសឹងតែជាខ្សែប្រយុទ្ធលំដាប់ថ្នាក់កំពូល ហេតុនេះហើយខ្ញុំតែងព្យាយាមរៀនសូត្រពីទម្រង់លេងរបស់ពួកគាត់”។ នេះបើតាមសម្ដីដែលគេបាននិយាយកាលពីពេលកន្លងទៅ។

Roberto Firmino
Sergio Aguero

គួររំលឹកដែរថា ខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ិកត្រូវបានគេស្គាល់ថាជាកីឡាករមួយរូបដែលរកគ្រាប់បាល់បានពេលប៉ះជាមួយនឹងក្រុមនៅកំពូលតារាង Premier Leage ទាំង​ ៦ ក្រុមសម្រាប់រដូវកាលនេះ។

ហើយមួយវិញទៀតសោត គេគឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករពីរ បីនាក់ដែលអាចបំផ្លោងសំណាញ់ទីរបស់ហង្សក្រហម Liverpool ដែលការពារដោយខ្សែការពារល្អបំផុតក្នុងលោក Van Dijk៕

ប្រភព: AF