Johnson ប្រាប់​ឈ្មោះ​កីឡាករ Juve ម្នាក់ ដែល​អាច​ជួយ​ឲ្យ​ក្លឹប​ Tottenham ឡើង​ជើង

ខ្សែ​ប្រយុទ្ធ Paulo Dybala ក៏​ធ្លាប់​រង​ចចាមអារ៉ាម​ថា​មាន​បំណង​ផ្លាស់​ទៅ​ចូលរួម​នៅ Tottenham ​ប៉ុន្តែ​ទាក់ទិន​អនាគត​ផ្លូវការ​ហាក់​មិន​ទាន់​សម្រេច​បាន​ទាល់​តែ​សោះ។ មក​ទល់​ពេល​ចុង​ក្រោយ​លោក Glen Johnson អតីត​ជើង​ចាស់​មួយ​រូប បាន​និយាយ​ថា​ការ​ដែល​មិន​អាច​យក Dybala គឺ​ជា​ការ​សោកស្តាយ​ដ៏​ធំ​បំផុត​មួយ។

អតីត​ខ្សែ​ការពារ​ប្រាប់​ថា៖ “វា​ជា​រឿង​អាម៉ាស់​ដែល Spurs មិន​អាច​យក​បាន Dybala ​ដោយ​ខ្ញុំ​គិត​ថា​វា​ពិត​ជា​អស្ចារ្យ​និង​ជួយ​ជំរុញ​ក្លឹប​បាន​ច្រើន ប្រសិន​អាច​ធ្វើ​ទៅ​បាន​មែន​នោះ”។

លោក​បន្ត៖ “វា​ក៏​ពិត​ជា​លំបាក​សម្រាប់ Spurs ក្នុង​ការ​បំបែក​តំណែង​ទី​ពីរ​នៅ PL ឆ្នាំ​នេះ តែ​វា​ក៏​ជា​អ្វិ​ដែល​លោក Mauriocio Pochettino ត្រូវ​សម្រេច​ឲ្យ​បាន ដើម្បី​ស​បង្ហាញ​ពី​កិច្ច​ការងារ​ដ៏​ល្អ​របស់​លោក​ជាមួយ​ក្លឹប”។ ប្រភព៖ Express