Jovic និយាយពីរឿងតំណែងខ្សែប្រយុទ្ធ ជាមួយ Benzema ក្រោយបង្ហាញខ្លួនលើកដំបូងអោយ Real Madrid

ខ្សែប្រយុទ្ធ Luka Jovic បានបង្ហាញខ្លួនជាផ្លូវការជាលើកដំបូង ក្នុងនាមជាកីឡាករ Real Madrid ដោយមានអ្នកគាំទ្រ ៤៥០០នាក់ ចូលរួមនៅទឹកដី Santiago Bernabeu ហើយរូបគេបាននិយាយ នៅក្នុងសន្នសីទសារពត៌មានថា រូបគេចង់ចាប់ដៃគូនៅតំបន់ប្រយុទ្ធជាមួយនឹង Karim Benzema។

កាលពីរដូវកាលមុន ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ ដោយរកគ្រាប់បាល់បាន ១៧គ្រាប់នៅ Bundesliga និង ១០គ្រាប់នៅ Europa League សំរាប់ក្រុម Eintracht Frankfurt។

Jovic បាននិយាយទាក់ទងនឹង Benzema ថា៖ “គាត់ស្ថិតនៅក្នុងចំណោមកំពូល ខ្សែប្រយុទ្ធមួយរូបនៅលើលោក ហើយខ្ញុំសង្ឃឹមថា នឹងរៀនពីគាត់បានច្រើន។ ខ្ញុំគិតថាយើងអាចលេងជាមួយគ្នាបាន ប៉ុន្ដែ Zidane ជាអ្នកសំរេចចិត្ត។”

មកដល់ Real Madrid ភ្លាម ខ្សែប្រយុទ្ធ Luka Jovic និយាយថា Ronaldo ជា Idol របស់ខ្លួន

ប្រភព៖ Marca