Juve ត្រៀមជួបពិភាក្សាជាមួយក្លឹបកំពូលមួយ ជំុវិញការផ្លាស់ប្តូរតម្លៃខ្លួន ៧៣ លានផោន សម្រាប់ Dybala

ក្រុម Paris Saint-Germain និង Juventus នឹងធ្វើការពិភាក្សាមួយ លើកិច្ចព្រមព្រៀងតម្លៃ ៧៣ លានផោន សម្រាប់កីឡាករ Paulo Dybala នៅសប្តាហ៍នេះ ។

គួរបញ្ជាក់ថាភ្នាក់ងាររបស់ Dybala គឺលោក Jorge Antun នឹងជួបជាមួយនាយកផ្នែកកីឡារបស់ក្រុម PSG លោក Leonardo ដើម្បីដោះស្រាយកិច្ចព្រមព្រៀងជាមួយ​ ខណ:ដែលក្លឹបយក្សបារាំងមួយនេះ សង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងមួយ ដែលធ្វើទៅបាននាពេលឆាប់ៗនេះ ។

មិនតែប៉ុណ្ណោះលោក Leonardo ចង់បញ្ចប់កិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធខាងមុខនេះ ហើយតំរូវការកីឡាករចំណូលថ្មីនៅរដ្ឋធានីបារាំងក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់ផងដែរ នៅពេលដែលការបរាជ័យរបស់ PSG  ទល់នឹងក្រុម Rennes  នៅក្នុងក្របខណ្ឌ Ligue 1 នាពេលកន្លងទៅ ។

មិនតែប៉ុណ្ណោះនាយកក្លឹប Juventus លោក Fabio Paratici ក៏មានបំណងចង់លក់ចេញ Dybala ផងដែរ ដូច្នេះគាត់អាចប្រើលុយ ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Mauro Icardi របស់ក្លឹប Inter Milan មុនពេលទីផ្សារដោះដូរកីឡាករទ្វីបអឺរ៉ុបត្រូវបិទនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕

ប្រភព: Daily Mail