Juve សុខចិត្តចំណាយ Dybala បូករួមទឹកប្រាក់ ២០ លានអឺរ៉ូទៀត ដើម្បីនាំយកខ្សែប្រយុទ្ធម្នាក់

យោងតាមរបាយការណ៍មួយបានបង្ហាញថាក្រុម Juventus មានបំណងធ្វើការផ្តល់ជូនកីឡាករ Paulo Dybala បូករួមទឹកប្រាក់មួយចំនួនទៀត ដើម្បីចុះហត្ថលេខាលើកីឡាករ  Mauro Icardi ពីក្រុម Inter Milan ។

គួរបញ្ជាក់ថា Icardi បច្ចុប្បន្នកំពុងមានភាពចម្រោងចម្រាស់យ៉ាងខ្លាំងទាំងនៅលើទីលាន និងក្រៅទីលានជាមួយក្រុម Inter ខណ:ក្រុម Juventus បានចាត់ទុកខ្សែប្រយុទ្ធរូបនេះជាគោលដៅដ៏ធំមួយរបស់ពួកគេនៅរដូវក្តៅខាងមុខនេះ ។

យ៉ាងណាមិញកីឡាករ Mario Mandzukic បច្ចុប្បន្នមានវ័យ ៣២ ឆ្នាំហើយ ហើយក្រុមកំពូលនៅ Serie A មួយនេះចាប់បាច់ត្រូវការស្វែងរកអ្នកមកជំនួស ខណ:ដែលកីឡាករ Dybala ត្រូវគេដាក់ឲ្យលេងជាកីឡាករបំរុង ចាប់តាំងពីការមកដល់របស់កីឡាករ Cristiano Ronaldo ។

មិនតែប៉ុណ្ណោះទម្រង់លេងរបស់ Dybala នៅរដូវកាលនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដោយគេបានត្រឹមតែ 4 គ្រាប់ប៉ុណ្ណោះពីការបង្ហាញខ្លួនចំនួន 24 លើកក្នុងក្របខ័ណ្ឌ Serie A ខណ:រដូវកាលមុនគេអាចរកបាន 22 គ្រាប់ ។

លើសពីនេះទាំង Icardi និង Dybala ត្រូវបានក្លឹបរបស់ពួកគេដាក់តម្លៃខ្លួនឲ្យប្រមាណ ១០០ លានផោន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុម Inter មិនមានឆន្ទ:ក្នុងការចរចាណាមួយនោះទេ បើសិនក្រុម Juve មិនមានការផ្តល់ជូនឲ្យពួកគេធំជាងមុននោះ ហើយក្លឹបឈរកំពូលតារាងនៅ​ Serie A មួយនេះមានបំណងថែមជូន ២០ លានអឺរ៉ូទៀត ទៅក្នុងកិច្ចព្រមព្រៀងនេះ ៕

ប្រភព: Sportskeeda

មតិយោបល់