Juve&Inter ព្រមព្រៀង​រំសាយ​ Serie A ចោល លើកលែង​ក្រុម​កំពូល​មួយ​បដិសេធ​ចង់​បន្ត

តាម​សារព័ត៌មាន Gazzetta dello Sport បាន​ចុះ​ផ្សាយ​ថា​ក្លឹប Juventus និង Inter Milan គឺ​ស្ថិត​ក្នុង​ចំណោម​ក្លឹប​ ២ នៅ​លីគ​អ៊ីតាលី ដែល​ព្រមព្រៀង​រំសាយ​រដូវ​កាល​នៅ Serie A ត្រឹម​ពាក់​កណ្តាល​ទី​ប៉ុណ្ណេះ ក្រោយ​មាន​ការ​លើក​ពេល​ដោយសារ​បញ្ហា​ការ​រាតត្បាត​វីរុស​ COVID-19។

Sarri/Conte

ប្រភព​បាន​សង្កត់​ធ្ងន់​ថា​មាន​ចំណោម​ក្លឹប​មួយ​ចំនួន​ដែល​ច្បាស់លាស់​ក្នុង​ការ​រំសាយ​រដូវ​កាល​ត្រឹម​ប៉ុណ្ណេះ ប៉ុន្តែ​ក្លឹប Lazio ដែល​មាន​ប្រធាន​ក្លឹប​គឺ​លោក Lotito បាន​បដិសេធ និង​ព្យាយាម​ប្រកែក​ចង់​​បន្ត ត្បិត​បើ​មាន​ការ​លើក​ពេល​រយៈ​ពេល​យូរ​អាច​ដល់​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា​ក៏​ដោយ។

Lazio

រំឭក​ថា​គិត​ត្រឹម​ជុំ​ទី ២៦ នៅ Serie A ក្លឹប Juventus កំពុង​ឈរ​កំពូល​តារាង​មាន ៦៣ ពិន្ទុ ប៉ុន្តែ​នាំ​មុខ Lazio តែ​មួយ​ពិន្ទុ​គត់​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ Lazio ហាក់​ពុះ​កញ្រ្ជោល​ខ្លាំង ព្រោះ​មាន​ក្តី​សង្ឃឹម​ថា​អាច​នឹង​ឈ្នះ​ពាន​ដែល​ខ្លួន​ខកខាន​អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ​មក​ហើយ​នោះ៕

ប្រភព៖ AF