Juventus ត្រូវបានចោទប្រកាន់ថា នាំវីរុសកូវីដ១៩ ចូលស្រុកបារាំង

កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ប្រទេសអ៊ីតាលីបានចាប់ផ្ដើមឆ្លងកូរ៉ូណាវីរុស ហើយការប្រកួតដែល Juventus ធ្វើដំណើរទៅប្រកួតទល់នឹង Lyon ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី១ Champinos League អាចជាចំណុចចាប់ផ្ដើមការឆ្លងវីរុសកូវីដ១៩ នៅទឹកដីបារាំង។

អតីតគ្រូពេទ្យរបស់ Lyon ជឿជាក់ថា ការរីករាលដាលជម្ងឺកូវីដ១៩នៅបារាំងគឺមកតាមការប្រកួតនេះ។ លោក Marcel Garrigou-Grandchamp បាននិយាយថា៖ “ការប្រកួតនោះ មិនគួរត្រូវបានលេងនោះទេ វាដូចជានាំអ្នកគាំទ្រ Juventus ទៅកាន់ Lyon ដែលជាតំបន់មិនមានគ្រោះថ្នាក់។”

បើគិតមកទល់នឹងពេលនេះនៅបារាំងមានការឆ្លង ជិត៦ម៉ឺនករណី ដែលបានឆក់យកជីវិតមនុស្ស ជាង៥០០០នាក់ ហើយ២៤ម៉ោងចុងក្រោយនេះមានអ្នកបាត់បង់ជីវិត ១៣៥៥នាក់៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ កុំ​ចេះ​តែ​ហ៊ាន! UEFA ព្រមាន​លីគ​នៅ​អឺរ៉ុប​មួយ ថា​ប្រយ័ត្ន​គ្មាន​កៅអី​លេង UCL រដូវ​កាល​ក្រោយ

UEFA ​បាន​ព្រមាន​លីគ​នៅ​ប្រទេស​បែលហ្សិក ថា​ពួក​គេ​អាច​នឹង​គ្មាន​កៅអី​ចូលរួម​ការ​ប្រកួត​នៅ UCL រដូវ​កាល ២០០២០-២១ ប្រសិន​សម្រេច​ដោយ​ឯកឯង​ថា​បញ្ចប់​រដូវ​កាល​លឿន​ជាង​លីគ​ដទៃ។

ប្រធាន UEFA
Club Brugge

បើ​តាម​ការ​កំណត់​នៃ Jupiler Pro League របស់​បែលហ្សិក ថា​ចង់​ឲ្យ Club Brugge ដែល​ដាច់​ ១៥ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ​ពីរ​លើក​ពាន​យក​តែ​ម្តង ខណៈ​ការ​ប្រកួត​សល់​តែ​មួយ​ជុំ​ទៀត​តែ​ប៉ុណ្ណោះ។

យ៉ាងណាមិញ​ប្រធាន​សមាគម​បាល់ទាត់​អឺរ៉ុប UEFA បាន​សង្កត់​ធ្ងន់​ថា​ការ​បន្ត​បើក​រដូវ​កាល​នឹង​នៅ​តែ​អាច​កើត​មាន​ឡើង ហើយ​វា​ជា​គំនិត​អាទិភាព​ធៀប​នឹង​គំនិត​ដទៃ​ទៀត។ លោក Aleksander Ceferin និយាយ​ប្រាប់ ZDF៖ “ខ្ញុំ​គិត​ថា​ការ​គិត​បែប​នោះ [ការ​សម្រេច​របស់​លីគ​បែលហ្សិក] ជា​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​នោះ​ទេ ដោយ​នៅ​ពេល​អ្នក​សុំ​រក​ជំនួយ​មិន​បាន ហើយ​បែរ​ជា​សម្រេច​នូវ​អ្វី​ដែល​ល្អ​បំផុត​តែ​ខ្លួន​ឯង”។

Champions League
Club Brugge

លោក​បន្ថែម​ថា៖ “ការ​សម្រេច​របស់​សហព័ន្ធ​បាល់ទាត់​បែលហ្សិក គឺ​កំពុង​ដាក់​ឲ្យ​ពួក​គេ​ប្រឈម​ហានិភ័យ​ខ្ពស់​នៅ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​រដូវ​កាល​ក្រោយ [ទាំង UCL&UEL] ដោយ​គំនិត​របស់ UEFA គឺ​មាន​បំណង​ចង់​ឲ្យ​បញ្ចប់​រដូវ​កាល​គ្រប់​លីគ​ទាំង​អស់ ទោះ​ត្រូវ​ពន្យារ​ដល់​ខែ​កក្កដា​ឬ​សីហា តែ​បើ​ដល់​ខែ​កញ្ញា​ឬ​តុលា​យើង​មិន​អាច​លេង​បាន​នោះ​ទេ”៕

ប្រភព៖ AF