Juventus សន្សំបាន៩០លានអឺរ៉ូ ក្រោយ Ronaldo និង កីឡាករផ្សេងទៀតព្រមព្រៀងមិនយកប្រាក់ខែ

ក្លឹប Juventus បានចរចាកាត់ប្រាក់ពលកម្មកីឡាករនៅក្នុងក្រុមរបស់ពួកគេ ដែលអាចឲ្យក្លឹបចំណាយតិចជាងមុន ៩០លានអឺរ៉ូ កំឡុងពេលមានការរីករាលដាលនៃវីរុសកូរ៉ូណា។

មានក្លឹបជាច្រើននៅទូទាំងពិភពលោក បានប្រើវិធីកាត់ប្រាក់ខែកីឡាករ ដើម្បីទប់ទល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ក្រោយបាត់ចំណូលដោយសារការប្រកួតទាំងអស់ត្រូវបានផ្អាក។

ហើយកីឡាករនៅក្នុងក្រុមសេះបង្កង់ដែលរួមមាន ម្ចាស់ពាន Ballon d’Or ៥សម័យ Cristiano Ronaldo បានយល់ព្រមក្នុងការកាត់ប្រាក់ខែរបស់ពួកគេ ដើម្បីសម្រាលបន្ទុករបស់ក្លឹប។

ប្រភព៖ Goal