Juventus ឡើង​ឈរ​លេខ ៤ ជាក្រុម​មាន​ភាគរយ​ខ្ពស់កាន់​ពាន CL ខណៈ​លេខ ១/២ បាន​ទៅ​លើ…

ការ​ចាប់ឆ្នោត​ UEFA Champions League វគ្គ ៨ ​ក្រុម​ចុង​ក្រោយ នៃ​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ១៨:០០ នាទី​ល្ងាច​នេះ ដោយ​ CamboTrends ក៏​នឹង​ចុះ​ផ្សាយ​លទ្ធផល​ផ្លូវការ​មុន​គេ​បង្អស់​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ។

យ៉ាងណាមិញ​ខ្វះ​ ៣ ម៉ោង​ដល់​ការ​ប្រកាស យើង​សូម​បង្ហាញ​ភាគរយ​នៃ​ក្រុម​ដែល​អាច​ឈ្នះ​ពាន​ខ្ពស់​បំផុត​នា​រដូវ​កាល ២០១៨/១៩ នេះ ក្រោយ​បញ្ចប់​ភារកិច្ច​រៀង​ខ្លួន​នៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ក្នុង​នោះ​ក្រុម​ទាំង ៨ មាន​ភាគរយ​ដូច​ខាង​ក្រោម៖ (ទិន្នន័យ​ចេញ​ពី FiveThirtyEight)

  • Man City មាន ២៨ ភាគរយ
  • Liverpool មាន ២២ ភាគរយ
  • Barcelona មាន ២០ ភាគរយ
  • Juventus មាន ១១ ភាគរយ
  • Ajax មាន ៧ ភាគរយ
  • Tottenham មាន ៥ ភាគរយ
  • Man Utd មាន ៤ ភាគរយ
  • Porto មាន ៣ ភាគរយ​

ប្រភព: FiveThirtyEight

មតិយោបល់