Kane ថានឹងឈរជើងយ៉ាងហោច ១០ ឆ្នាំទៀត ហើយកំណត់ត្រាអស្ចារ្យមួយរបស់ Rooney ខ្លួននឹងបំបែកឲ្យបាន

បច្ចុប្បន្ន មនុស្សជាច្រើនជុំវិញពិភពលោកមិនថាតារាភាពយន្ត ឬក៏កីឡករឡើយ សុទ្ធសឹងតែត្រូវបានតម្រូវឲ្យនៅផ្ទះ មិនឲ្យមានការជួបជុំធ្វើកម្មវិធីអីទេ ដោយសារតែបង្ការការឆ្លងនៃវីរុស COVID-19។ ជាមួយគ្នានេះដែរ Harry Kane ដែលជាកីឡាករមួយរូបរបស់ក្រុមមាន់ខ្នាយតាន់ Tottemham ក៏ត្រូវស្ថិតក្នុងស្ថានការណ៍ដូចអ្នកឯទៀតផងដែរ។

Harry Kane   

ស្របពេលដែលត្រូវបានតម្រូវមិនឲ្យចេញទៅណា ខ្សែប្រយុទ្ធរូបនេះបានផ្ដល់កិច្ចសម្ភាសន៍ទៅកាន់ Jamie Redknapp តាមរយៈបណ្ដាញសង្គមអំពីអាជីពរបស់ខ្លួនកាលពីពេលកន្លងទៅ។ ​Jamie Redknapp បានសួរទៅកាន់រូបគេទាក់ទងនឹងកំណត់ត្រារបស់មិត្តរួមសញ្ជាតិ Wayne Rooney ដែលធ្លាប់រកបាន ៥៣ គ្រាប់ឲ្យក្រុមជម្រើសជាតិអង់គ្លេស។ (Harry Kane រកបាន ៣២ គ្រាប់)

Wayne Rooney
Harry Kane

“បើមើលពីស្ថានភាពឥឡូវនេះ ប្រសិនបើខ្ញុំមិនអាចរកបានគ្រាប់បាល់ចំនួនប៉ុណ្ណឹង ខ្ញុំច្បាស់ជាអន់ចិត្តនឹងខ្លួនឯងមិនខាន។ បើខ្ញុំអាចលេងឲ្យក្រុមជម្រើសជាតិបាន ៥ ឬ ១០ ឆ្នាំទៅមុខទៀត ខ្ញុំច្បាស់ជាអាចបំបែកកំណត់ត្រារបស់គាត់ [Wayne Rooney] បានជាក់ជាមិនខាន ព្រោះខ្ញុំមានទំនុកចិត្តលើខ្លួនឯង”។ នេះបើតាមសម្ដីដែលគេបានប្រាប់ទៅកាន់ Jamie Redknapp។

Harry Kane

គេក៏បានប្រាប់ពីទិដ្ឋភាពល្អបំផុតក្នុងអាជីពរបស់ខ្លួនថា៖​​​​ “ការស៊ុតបាល់នៅវិនាទី ៧៩ នៅឯកីឡដ្ឋាន Wembley កាលពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំគឺជាការចងចាំដែលមិនអាចបំភ្លេចបានក្នុងអាជីពមួយនេះ ហើយវាគឺជាក្ដីស្រមៃតាំងពីតូចរបស់ខ្ញុំ។ ពួកយើងគឺជាក្រុមដ៏ល្អមួយដែលមានសមត្ថភាពអាចដណ្ដើមពានរង្វាន់ផ្សេងៗបាន។ ខ្ញុំតែងតែមានអារម្មណ៍រីករាយ គ្រប់ពេលដែលមានការប្រកួតជាមួយក្រុមជម្រើសជាតិ”៕

ប្រភព: AF