ទាំង Chelsea និង Arsenal កំពុងទាក់ចិត្តលើកីឡាករអាស៊ីមួយរូប ដែលកំពុងលេចធ្លោខ្លាំង

យោងតាមការចុះផ្សាយចុងក្រោយមួយ បានបង្ហាញថាទាំងក្លិប Chelsea និង Arsenal កំពុងស្ថិតក្នុងចំណោមក្លឹបជាច្រើនទៀត ដែលកំពុងតាមដានលើខ្សែការពារសញ្ជាតិកូរ៉ខាងត្បូងរបស់ក្លិប Fenerbahce ។

Conte , Arteta

ជាក់ស្តែងនេះបើតាមអ្នកកាសែត Pedro Sepulveda ដែលបានរាយការណ៍ថាក្លិបរបស់ក្របខ័ណ្ឌ Premier League ទាំង២ កំពុងរក្សាការចាប់អារម្មណ៍​លើកីឡាករ Kim Min-jae ដោយរូបគេ កំពុងតែមានរដូវកាលដ៏ល្អ នៅក្នុងក្របខ័ណ្ឌទួរគី Super Lig ។

Kim Min-jae

ហើយមិនតែប៉ុណ្ណោះ ប្រភពខាងលើ បានបន្ថែមទៀតថា ក្លិបអង់គ្លេសទាំង ២ ក៏បានបញ្ជូនអ្នកសង្កេតការណ៍ ទៅមើល Min-jae ក្នុងការប្រកួតរបស់ក្រុម Fenerbache ទល់នឹង Trabzonspor កាលពីពេលថ្មីៗនេះផងដែរ ។

យ៉ាងណាក៏ដោយ ក្រៅពី​ក្លឹប​យក្ស Premier League ពីរ ក៏នៅមានក្លិប Tottenham Hotspur, FC Porto និង​ក្លឹប​ Juventus របស់ក្របខ័ណ្ឌ Premier League ក៏បានបញ្ជូនក្រុមការងាររបស់ពួកគេ ទៅតាមដានកីឡាករអាស៊ីរូបនេះផង​ដែរ។

Kim Min-jae

គួរឱ្យដឹងថា Min-Jae ដែលមានវ័យ ២៥ ឆ្នាំ បានផ្លាស់ទៅប្រទេសទួរគី ពីក្រុមរបស់ចិន BJ Guoan កាលពីខែសីហាឆ្នាំមុន ហើយរហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ២៥ ប្រកួតហើយ នៅក្របខ័ណ្ឌ Super Lig៕

ប្រភព: Sportskeeda