កីឡាកររបស់ Man Utd មួយរូប កំពុងក្លាយជាគោលដៅចម្បងរបស់ PSG ដើម្បីមកជំនួស Mbappe

អនាគតរបស់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅតែចោទជាសំណួរ ខណ:ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានដំណឹងថារូបគេ យល់ព្រមទទួលកុងត្រាថ្មី ដែលក្លិបយក្សបារាំង ព្យាយាមផ្តល់ជូនឱ្យឡើយ បើទោះបីជាមានទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្តី ។

Mbappe 

ហើយយ៉ាងណា បើយោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្លិប PSG ហាក់កំពុងបានត្រៀមខ្លួនរួចជាស្រេចហើយផងដែរ ក្នុងករណីដែល Mbappe ត្រូវដើរចេញពីក្លិប ដោយពួកគេកំពុងសម្លឹងឃើញខ្សែប្រយុទ្ធឆ្នើមក្លិបបិសាចក្រហម Manchester United កីឡាករ Marcus Rashford ដើម្បីមកជំនួសតំណែងនេះវិញ ។

Rashford

មិនតែប៉ុណ្ណោះ របាយការណ៍ដដែលនេះ បានអះអាងថាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លិប Ligue លោក Mauricio Pochettino គឺជាអ្នកកោតសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ Rashford ហើយនឹងចាប់អារម្មណ៍ ក្នុងការបន្ថែមខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស មកកាន់ក្រុមរបស់គាត់ ។

Rashford

តែយ៉ាងណាក៏ដោយ Rashford នៅជាប់កិច្ចសន្យាជាមួយ Man Utd រហូតដល់ឆ្នាំ ២០២៤ ខណ:ក្លិប Premier League ក៏មានជម្រើសបន្ថែមមួយឆ្នាំទៀតផងដែរ ប៉ុន្តែគេទើបតែអាចរកបាន ៥ គ្រាប់ប៉ុណ្ណោះ នៅ Premier League និង Champions League នៅរដូវកាលនេះ ៕

ប្រភព: Sportsmole