Firmino កំពុងក្លាយជាគោលដៅផ្ទេរដ៏សំខាន់ សម្រាប់ក្លិបយក្សនៅអេស្ប៉ាមួយនេះ នៅរដូវក្តៅខាងមុខ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Roberto Firmino ថ្មីៗនេះត្រូវបានគេរាយការណ៍ថាកំពុងក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយ សម្រាប់ក្លិបលំដាប់កំពូលនៅអេស្ប៉ាញ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ ។

Firmino 

ជាក់ស្តែងកីឡាករវ័យ ៣០ ឆ្នាំ រកគ្រាប់បាល់បញ្ជូនលទីត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ នៅក្របខ័ណ្ឌ Premier League សម្រាប់ក្រុមហង្សក្រហម សម្រាប់រដូវកាលនេះ ជាមួយនឹងការបង្ហាញខ្លួននៅមានកម្រិត ដោយសារបញ្ហាសរសៃពួរ និងសាច់ដុំ។

Firmino

ហើយមិនតែប៉ុណ្ណោះ Firmino បានឈានចូលដល់រយ:ពេល ១៨ ខែចុងក្រោយ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គេនៅទឹកដី Anfield ហើយការមកដល់របស់ កីឡាករ Luis Diaz កាលពីខែមករា បាននាំឱ្យមានមតិជាច្រើន លើកឡើងថា កីឡាករសញ្ជាតិប្រេស៊ីល អាចឈានដល់ការដើរចេញពីក្លិបនៅទីផ្សារខាងមុខ ។

Firmino

លើសពីនេះ យោងតាមរបាយការណ៍ពី ​​Fichajes បានបង្ហាញថាក្លឹប Atletico Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង លើ Firmino ដោយក្លឹបជើងឯកអេស្ប៉ាញកំពុងរៀបចំខ្លួន នៅពេលដែលកីឡាករ Luis Suarez ត្រូវចាកចេញពីក្លឹប ក្នុងទីផ្សារនាពេលខាងមុខ ៕

ប្រភព: Sportsmole