លេចលឺថាគ្រូបង្វឹកឆ្នើមនៅអេស្ប៉ាញម្នាក់ កំពុងក្លាយជាមុខសញ្ញាថ្មីរបស់ PSG ដើម្បីយកមកដឹកនាំក្រុម

ក្លិបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងដាក់បញ្ចូលគ្រូបង្វឹកឆ្នើមនៅក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga ម្នាក់ ចូលទៅកាន់បញ្ជីឈ្មោះ បេក្ខភាព ដើម្បីយកមកជំនួសតំណែងរបស់ អ្នកចាត់ការបច្ចុប្បន្ន Mauricio Pochettino ។

Pochettino

ជាក់ស្តែង ពេលវេលារបស់លោក Pochettino នៅឯកីឡដ្ឋាន Parc des Princes មើលទៅហាក់មិនសល់ពេលយូរទៀតនោះទេ បន្ទាប់ពីគាត់បានដឹកនាំក្រុម ជ្រុះចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងរបស់ Real Madrid ក្នុងពេលថ្មីៗកន្លងទៅ ។

Pochettino

ហើយយ៉ាងណា ថ្មីៗនេះ បើយោងតាមរបាយការណ៍ចុះផ្សាយពី កាសែតបារាំង L’Equipe បានបង្ហាញថា លោក Diego Simeone របស់ក្លិប Atletico Madrid កំពុងក្លាយជាបេក្ខភាពដ៏សំខាន់ម្នាក់ ដើម្បីមកជំនួសតំណែងរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ។

Simeone

តែទោះបីជាយ៉ាងណាក៏ដោយ លោក Simeone កំពុងជាប់កិច្ចសន្យាជាមួយក្លិបម្ចាស់ដី Wanda Metropolitano រហូតដល់ឆ្នាំ ២០២៤ ឯណោះ ដូច្នេះហើយ PSG អាចនឹងត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីទាក់ទាញគ្រូបង្វឹករូបនេះ មកកាន់ក្លិបរបស់ខ្លួន ៕

ប្រភព: Sportskeeda