Cristiano Ronaldo មិនអាចបង្ហាញផ្លែផ្កាជួយក្រុមយកឈ្នះទៅលើ Everton បានទេកាលពីយប់មិញ ផ្ទុយទៅវិញបិសាចក្រហម Man Utd បែរចាញ់ ១-០ នៅការប្រកួតក្នុងក្របខ័ណ្ឌ Premier League។ គេចាប់អារម្មណ៍ពេលចប់ការប្រកួត គ្រាតារាឆ្នើម CR7 តម្រង់ដើរចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ពេលឆ្លងកាត់ជួរអ្នកគាំទ្រ ក៏ស្រាប់តែបង្កើតរឿងភ្ញាក់ផ្អើល។

ពេលនោះមិនដឹងថាអ្នកគាំទ្រស្រែ.ករំខាន ឬបញ្ចេញអាកប្បកិរិយាបែបណាដាក់បុរសវ័យ ៣៧ ឆ្នាំទេ ក៏ស្រាប់តែ Ronaldo បានទៅចាប់ទូរស័ព្ទរបស់អ្នកគាំទ្រដែលកំពុងកាន់ថត យកមកបោកចោលបែ.កខ្ទាតខ្ចាយទៅលើដី។
វីដេអូបង្ហាញពីសកម្មភាពនោះ បានចែកចាយពាសពេញបណ្តាញសង្គម ដោយមតិជាច្រើនបានរិះ.គន់ទៅលើ Ronaldo និងខ្លះក៏បាននិយាយថា ប្រហែលមានរឿងអ្វីនៅពីក្រោយនោះហើយ មិនមែនសុខៗលោកធ្វើបែបហ្នឹងទេ។

យ៉ាងណាងាកទៅសាមីខ្លួន Ronaldo ផ្ទាល់ មិនបានបកស្រាយអ្វីច្រើនទេ ដោយត្រឹមតែបង្ហោះសារសុំការអភ័.យទោសពីអ្នកគាំទ្ររាល់គ្នា ហើយនិយាយថា វាជាទង្វើមិនគួរយកគំរូតាម។ ជាការសុំទោសលោកបានអញ្ជើញអ្នកគាំទ្រ ដែលរងការខូ.ចខាតទូរស័ព្ទនោះ ឲ្យមកចូលរួមទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋាន Old Trafford សម្រាប់ជំនួបបន្តបន្ទាប់៕
ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1512792790106787853
ប្រភព៖ Twitter