ទ.ប់​លែង​ជាប់! ដល់​ថ្នាក់ De Gea ​និយាយ​ចំៗ​បែប​នេះ ក្រោយ United លេង​អត់​ឈ្នះ Everton

អ្នកចាំទី David de Gea បាន​បង្ហាញ​ការ​ខ.ក​ចិត្ត ជុំវិញ​ការ​លេង​របស់​មិត្ត​រួម​ក្រុម នៅ​ជំនួប​ដែល​ក្រុម​បរាជ័យ​ក្រោម​លទ្ធផល ០-១ ទល់​ក្លឹប Everton នៅ​ឯ​កីឡដ្ឋាន Goodison Park នា​ល្ងាច​ថ្ងៃ​សៅរ៍។ ការ​ខកខាន​យក​បាន ៣ ពិន្ទុ​នាំ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Ralf Rangnick ខ្ទាត​មក​ឈរ​នៅ​លេខ ៧ ដែល​នេះ​ពិបាក​ទាំង​សង្ឃឹម​ការ​ប្រជែង​កៅអី UCL/UEL ដោយ​ចាញ់​ក្រុម Top 4 ចំនួន ៦ ពិន្ទុ។

De Gea

បន្ទាប់​ចប់​ការ​ប្រកួត ដែល United មាន​ស្ថិតិ​ស៊ុត ១២ លើក ចំ​គោលដៅ ៤ លើក តែ​មិន​អាច​សម្រេច​បាន​សូម្បី​មួយ​គ្រាប់ ក៏​ត្រូវ​បាន​អ្នកចាំទី De Gea និយាយ៖ “យើង​ដឹង​មុន​ថ្ងៃ​នេះ​ទៅ​ទៀត ថា​ក្រុម​យើង​មាន​បញ្ហា ហើយ​នឹង​មាន​រឿង​ពិ.បាក ដោយ​យើង​អត់​អាច​រក​បាន​គ្រាប់​បាល់ ហើយ​មិន​អាច​សូម្បី​បង្កើត​ឱកាស​ក្នុង​ការ​ស៊ុត​ដ៏​ជាក់លាក់​មួយ”។

លោក​បន្ត៖ “ខ្ញុំ​អត់​ដឹង​ថា​ត្រូវ​និយាយ​របៀប​ម៉េច​ទេ បើ​និយាយ​ស្មោះត្រង់​ទៅ ក្រុម​យើង​លេង​អត់​ល្អ​គ្រប់គ្រាន់​ទេ នេះ​ពិត​ជា​ពិបាក​ហើយ​សម្រាប់​ពេល​នេះ ក្នុង​ការ​ប្រជែង​ចំណាត់ថ្នាក់ Top 4″។ រំឭក​ថា ជំនួប​នៅ PL សល់​តែ ៧ ជុំ​ទៀត​ប៉ុណ្ណោះ មុន​នឹង​បញ្ចប់​រដូវ​កាល ហើយ​ពេល​បន្ទាប់ គឺ​បិសាច​ត្រូវ​កំណត់​ប៉ះ Norwich City ​មុន​ទៅ​ជួប​គីឡូ​ធ្ងន់ Liverpool។

De Gea
De Gea

ប្រសិន​ជា ២ ជុំ​បន្ត មិន​អាច​យក​បាន​ពិន្ទុ​ទៀត ហើយ​ក្រុម​ដទៃ​ដូច​ជា West Ham, Arsenal និង Spurs ជា​ដើម​បន្ត​ឈ្នះ នោះ​ក្តីសង្ឃឹម​សម្រាប់ United គឺ​សល់​តែ​ពាន​លំដាប់​ទី​ ៣ របស់ UEFA គឺ Europa Conference League មួយ​គត់៕

ប្រភព៖ Metro