West Ham ត្រូវ​បាន​ក្លឹប​នេះ​ប្រាប់​ឲ្យ​ត្រៀម ៨០ លាន​អឺរ៉ូ ប្រសិន​ចង់​បាន​ខ្សែ​ប្រយុទ្ធ​កំពូល

ក្លឹប West Ham United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​តាម​ចង់​បាន​សមាជិក​របស់​ក្លឹប Sevilla ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល ២០២១/២២។ យ៉ាង​ណា​ងាក​មក​ក្លឹប​អាណាព្យាបាល​បាន​ឆ្លើយតប​មក​វិញ​ហើយ ដោយ​ពួក​គេ​នឹង​មិន​ឃាត់.ឃាំង​អ្វី​ទេ ឲ្យ​តែ​បាន​លុយ​ដល់​ដៃ ៨០ លាន​អឺរ៉ូ។

Moyes

ប្រភព​ពី Estadio Deportivo ចុះ​ផ្សាយ​ថា ក្លឹប West Ham ពេញ​ចិត្ត​លើ​ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ Lucas Ocampos ដែល​គេ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ឯ​ណោះ។ ការ​លក់​នេះ គឺ​លក់​ផ្អែក​តាម​តម្លៃ​ផ្តាច់​កុងត្រា មិន​មែន​ហាងឆេង​លើ​ទីផ្សារ ដោយ​កំណត់​ល្បាក់ ៧០ ទៅ ៨០ លាន​អឺរ៉ូ។

ក្រៅ​ពី West Ham ក៏​លឺ​ថា​មាន​ក្លឹប Wolves ជា​ក្លឹប​រួម​លីគ PL ចាប់​អារម្មណ៍​មក​លើ Ocampos ដូច​គ្នា។ ស្ថិតិ​រដូវ​កាល ២០២១/២២ ដែល​កំពុង​ជួយ​ក្លឹប​ឈរ​លេខ ២ នៅ​លីគ​កំពូល La Liga គេ​បង្ហាញ​ខ្លួន ៣៦ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ៤ លើក។ អតីត​កាល​គេ​មិន​ធ្លាប់​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​ឡើយ ដោយ​មាន​តែ​ក្លឹប​បារាំង Marseille, Monaco និង​ក្លឹប​អ៊ីតាលី AC Milan, Genoa។

Ocampos
Ocampos

យ៉ាង​ណា​យើង​មិន​ច្បាស់​ថា West Ham នឹង​ឆ្លើយតប​បក​មក​វិញ នូវ​ចម្លើយ​យល់​ព្រម​ឬ​អត់ ព្រោះ​នេះ ៨០ លាន​អឺរ៉ូ គឺ​រាប់​ថា​ច្រើន​ណាស់ សម្រាប់​ក្លឹប​ដែល​មិន​សូវ​ហ៊ាន​ចាយ​ច្រើន​ដូច​ជា​ញញួរ​ធំ។ គោលដៅ​ផ្សេង​ទៀត​របស់​ក្រុម​ដឹកនាំ​ដោយ​លោក David Moyes គឺ​រួម​មាន Darwin Nunez របស់ Benfica និង Raphinha របស់ Leeds United ជា​ដើម៕

ប្រភព៖ Estadio Deportivo