Ferdinand បារម្ភពីស្ថានភាពកីឡាករ Man Utd ម្នាក់ក្រោយបាត់មុខពីជម្រើសដំបូង

លោក Rio Ferdinand មានក្ដីបារម្ភចំពោះស្ថានភាពរបស់ខ្សែប្រយុទ្ធ Marcus Rashford នៅក្នុងក្រុម Manchester United ដោយគេមិនស្ថិតនៅក្នុងជម្រើសដំបូងសម្រាប់គ្រូបង្វឹក ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។

ហើយកាយវិការដែល ខ្សែប្រយុទ្ធរូបនេះបានបង្ហាញ ពេលបានចូលលេងលើទីលាន បានធ្វើឱ្យលោក Ferdinand មានការចាប់អារម្មណ៍។

និយាយមុនការប្រកួតរវាង Man United និង Everton នៅ Premier League លោក Ferdinand បានថ្លែងប្រាប់ BT Sport ថា៖ “គេបានធ្វើឱ្យខ្ញុំបារម្ភ ហើយខ្ញុំបានសួរច្រើនសំណួរអំពីអ្វីដែលនឹងកើតឡើង នៅក្រោយឆាក”។

លោកបាននិយាយបន្ថែមថា តាមកាយវិការដែល Rashford បានបង្ហាញគឺគេត្រូវការការលើកទឹកចិត្តពីក្លិប ស្របពេលលោកមើលឃើញថា គេកំពុងមានភាពមិនច្បាស់លាស់ជាមួយអ្នកចាត់ការ និងកុងត្រាជាមួយក្លិប៕

ប្រភព៖ The Sun