Kepa ចេញសារមួយផ្ញើទៅកាន់ក្រុមអ្នកគាំទ្រ Chelsea ក្រោយទទួលរងការរិះគន់ខ្លាំង

កីឡាករ Kepa Arrizabalaga បានបញ្ជាក់ថាគេមិនមានចេតនាជំទាស់ការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Maurizio Sarri ក្នុងការផ្លាស់ប្តូរចេញនៅវគ្គផ្តាច់ព្រ័ត្រពាន Carabao Cup ទល់នឹងក្រុម Manchester City ឡើយ ។

គួរបញ្ជាក់ថាអ្នកចាំទីរូបនេះត្រូវបានលោក Sarri ធ្វើការផ្លាស់ប្តូរចេញដោយសារតែឃើញគេមានបញ្ហារបួស ដោយដាក់កីឡាករ  Willy Caballero ឲ្យចូលលេងជំនួសនៅចុងម៉ោង ប៉ុន្តែ Kepa បានបដិសេធមិនធ្វើការប្តូរចេញឡើយ បើទោះបីមន្ត្រីអាជ្ញាកណ្តាលទី ៤ បានលើកផ្លាកប្តូរចេញក៏ដោយ ។

យ៉ាងណាមិញបន្ទាប់មករឿងរ៉ាវទាំងអស់នេះបានក្លាយទៅជាប្រធានបទក្កៅគគុកមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ខណ: Kepa ក៏បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ Chelsea ផងដែរ បើទោះបីជាមានកាបកស្រាយពីសំណាក់គ្រូបង្វឹកលោក Sarri ហើយក៏ដោយ ។

មិនតែប៉ុណ្ណោះ Kepa បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីពន្យល់ពីអ្វីដែលបានកើតឡើងនៅក្នុងប្រកួតនេះ ដោយគេបានសរសេរថា : ” មានការអាក់អន់ចិត្ត និងភាពសោកស្តាយចំពោះការដែលមិនអាចឈ្នះពានរង្វាន់ យើងបានប្រយុទ្ធរហូតដល់ចប់ការប្រកួតជាមួយក្រុមការងារដ៏អស្ចារ្យមួយ ។ យើងនឹងបន្តធ្វើការ ដើម្បីឱ្យកាន់តែរឹងមាំជាងនេះ ” ។

” ខ្ញុំក៏ចង់បញ្ជាក់ពីការពិតមួយចំនួននៃការប្រកួតថ្ងៃនេះ : ដំបូងខ្ញុំសោកស្តាយថា តើការប្រកួតនេះត្រូវបញ្ចាប់ជាមួយនឹងបង្ហាញយ៉ាងដូចម្តេច ?  ខ្ញុំមិនមានចេតនាមិនស្តាប់បង្គាប់គ្រូបង្វឹក ឬការសម្រេចចិត្តណាមួយរបស់គាត់នោះទេ ។ ខ្ញុំគិតថាអ្វីគ្រប់យ៉ាងត្រូវបានគេយល់ច្រឡំនៅក្នុងស្ថានភាពដ៏ក្តៅគគុកវគ្គចុងក្រោយនៃការប្រកួត ” ​៕

ប្រភព: Mirror 

 

 

មតិយោបល់