Klopp ឈ្នះពានគ្រូបង្វឹកល្អបំផុតប្រចាំខែធ្នូ របស់ EPL ខណៈកូនក្រុមម្នាក់ឈ្នះពានកីឡាករល្អបំផុត

គ្រូបង្វឹក Jurgen Klopp របស់ Liverpool និង ខ្សែការពារ Virgil Van Dijk បានទទួលពាន គ្រូបង្វឹក និង កីឡាករល្អបំផុតប្រចាំខែធ្នូរបស់ Premier League។

 

ក្រុមហង្សក្រហម ធ្វើបានល្អសំរាប់ការប្រកួតនៅក្នុងខែធ្នូ ដោយទទួលបានជ័យជំនះ ទាំង៧ប្រកួតដែលពួកគេបានចូលរួម ហើយបាននាំមុខក្រុមការពារជើងឯក Manchester City នៅកំពូលតារាង។

គួររំលឹកថា Liverpool បានយកឈ្នះ Everton និង Burnley នៅសប្ដាហ៍ទី១ ហើយទទួលបានជ័យជំនះជាបន្ដបន្ទាប់ទល់នឹង Bournemouth, Manchester United, Wolves, Newcastle និង Arsenal មុនពេលពួកគេត្រូវបរាជ័យ ក្នុងការប្រកួតទល់នឹង Manchester City នៅដើមឆ្នាំ ២០១៩៕

ប្រភព៖ talkSPORT