Klopp ថាបើជៀសបាន លោកសុំមិនឲ្យ Liverpool ជួបក្រុម ៣ នេះនៅក្នុងវគ្គ ៨ ក្រុម

លោក Jurgen Klopp បានបង្ហាញថាមានក្រុមចំនួនបី ដែលលោកចង់ឱ្យក្រុមហង្សក្រហម Liverpool ជៀសឲ្យផុតនៅក្នុងវគ្គ ៨​ក្រុមចុងក្រោយពាន Champions League ។

គួររំលឹកថាក្រុមហង្សក្រហមបានកក់កៅឡើងទៅជុំបន្ទាប់ ក្រោយពីបានទទួលជ័យជម្នះនៅក្នុងវគ្គ 16 ក្រុមលើក្រុម Bayern Munich នៅរាត្រីថ្ងៃពុធ ជាមួយនឹងលទ្ធផល 3-1 បន្ទាប់ពីការទទួលបានលទ្ធផលស្មើ 0-0 នៅលើទឹកដី Anfield នៅជើងទីមួយ ។

យ៉ាងណាមិញ Liverpool អាចនឹងប៉ះក្រុមមួយក្នុងចំនោមក្រុមទាំង 7 នៅក្នុងជុំបន្ទាប់ដូចជាក្លឹប Barcelona, ​​Ajax, Porto, Manchester United, Manchester City, Tottenham ឬ Juventus ។

ហើយយ៉ាងណាមិញលោក Klopp កំពុងតែសង្ឃឹមថាក្រុមហង្សក្រហមរបស់លោក នឹងមិនត្រូវជួបក្រុមទាំង ៣ ដែលមកពីក្របខ័ណ្ឌ Premier League ដូចគ្នានោះទេ ។

មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់ BT Sport នៅពេលគេថា តើគាត់ចង់ជៀសវាងការលេងទល់នឹងក្រុមអង់គ្លេសដូចគ្នា ឬយ៉ាងណា? លោក Klopp បាននិយាយថា : « យើងទាំងអស់គ្នានឹងធ្វើដូចនោះ យើងទាំងអស់គ្នានឹងនិយាយដូចគ្នា នៅក្នុងក្របខ័ណ្ឌ Champions League យើងនឹងព្យាយាមលេងជាមួយក្រុមមកពីអឺរ៉ុប ប៉ុន្តែយើងនឹងឃើញវា ” ៕

ប្រភព: Mirror

មតិយោបល់