Klopp បង្ហើបប្រាប់ពីពានណា ដែលខ្លួនចង់់ឈ្នះបំផុតរវាង Premier League និង Champions League

ក្រុមហង្សក្រហម Liverpool កំពុងតែមានរដូវកាលដ៏អស្ចារ្យរបស់ខ្លួននៅរដូវកាលនេះ ហើយកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និងពានរង្វាន់ Champions League ផងដែរ ។

ជាក់ស្តែងវានៅមិនសល់ពេលយូរប៉ុន្មានទៀតនោះទេ ពេលវេលានោះនឹងត្រូវមកហើយ ប៉ុន្តែនៅតែមានសំណួរចាស់ៗ ដែលតែងតែស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រហង្សក្រហមទាំងអស់ ជាមួយនឹងការសួរថា តើពួកគេនឹងចង់ឈ្នះពានរង្វាន់ Premier League ជាលើកតំបូង ឬ ក៏ពានរង្វាន់ Champions League ?

ប៉ុន្តែយ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានធ្វើការឆ្លើយតបទៅកាន់អ្នកកាសែតសញ្ជាតិព័រទុយហ្គាល់ម្នាក់ ក្រោយពីគេបានលើកយកសំណួរដដែលនេះមកចោទសួរមកកាន់លោកសារជាថ្មី ។

លើសពីនេះលោក Klopp បានឆ្លើយតបថា ៖ ” អូខ្ញុំមិនធ្លាប់បានលឺសំនួរនេះពីមុនមកទេ ។ នៅថ្ងៃស្អែកយើងនឹងមានការប្រកួត Champions League ។ ហើយបន្ទាប់មកយើងនឹងត្រូវប្រកួតក្នុងក្របខ័ណ្ឌ Premier League វិញម្តង ” ។

ដោយឡែកការសឆ្លើយបែបនេះហាក់ដូចជាក្រុម Liverpool កំពុងតែមានមហិច្ចតាក្នុងការបញ្ចប់ទៅដោយ ការឈ្នះពានរង្វាន់ដ៏សំខាន់ទាំងពីរនេះ ដើម្បីធ្វើឲ្យពួកគេអាចចារជាប្រវត្តិសាស្រ្តផ្សេងមួយទៀតសម្រាប់ក្លឹបរបស់ពួកគេ ៕

ប្រភព: FoxsportsAsia