Klopp បោះសំដីយ៉ាងឡូយ បើទោះបីជា Liverpool ចាញ់ក្នុងការប្រកួតជើងទី១ ទល់នឹង Atletico

លោក Jurgen Klopp បានបង្ហាញក្ដីរំពឹងថា បរិយាកាសប្រកួតនឹងផ្លាស់ប្ដូរ ពេលដែល Liverpool ប្រកួតជើងទី២នៅទឹកដី Anfield បន្ទាប់ពីបរាជ័យជើងទី១ ទល់នឹងក្រុម Atletico Madrid ដោយលទ្ធផល 1-0។

ខ្សែបម្រើ Saul Niguez ជាអ្នករកគ្រាប់បាល់តែ១គ្រាប់គត់សម្រាប់ Atletico ហើយវាជាការប្រកួតទី២ ដែលក្រុមហង្សក្រហមបរាជ័យគ្រប់ពានរង្វាន់ទាំងអស់ ដែលលេងដោយក្រុមឈុតធំ។

ហើយលោក Klopp បានថ្លែងប្រាប់ BT Sports ថា៖ “ខ្ញុំគិតថា បើនិយាយដោយស្មោះខ្ញុំមិនចាំបាច់ប្រឹងប្រែងខ្លាំងពេកទេ សម្រាប់ការប្រកួតជើងទី២។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្ដោតទៅលើការប្រកួតខ្លាំងជាងមុនបន្ដិច។ ពួកយើងនឹងមានការត្រៀមខ្លួនរួចរាល់។ ស្វាគមន៍មកកាន់ Anfield! វាមិនទាន់ហួសពេលវេលាទេ។”

គួរបញ្ជាក់ថា ក្រុមរបស់លោក Klopp នឹងបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Atletico នៅថ្ងៃទី ១១ ខែមីនា ខាងមុខនេះ សម្រាប់ការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ ជើងចាស់ Gullit ថាកីឡាករ Liverpool មួយរូបនឹងគ្មានឱកាសឈ្នះពាន Ballon d’Or ឡើយ

Virgil van Dijk មិនអាចឈ្នះពាន Ballon d’Or បានឡើយ បើទោះបីជារូបគេ ឈរនៅលេខ២ តាមពីក្រោយ Lionel Messi កាលពីឆ្នាំ ២០១៩ ក្ដី នេះបើតាមការលើកឡើងរបស់លោក Ruud Gullit។

បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អ ខ្សែការពារកណ្ដាលសញ្ជាតិហូឡង់ ត្រូវបានជ្រើសរើសក្នុងចំនោមកីឡាករកំពូលៗ សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ។

ហើយ Van Dijk បានគ្រងតំណែងជាម្ចាស់ពាន UEFA Player of the Year ប៉ុន្ដែរូបគេ មិនអាចយកឈ្នះ Messi ក្នុងការក្លាយជាម្ចាស់ពាន FIFA Best និង ពានរង្វាន់បាល់មាសដែលរៀបចំឡើងដោយកាសែតបារាំង។

លោក Gullit មានក្ដីបារម្ភថា កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងគ្មានឱកាស ក្លាយជាកំពូលកីឡាករលើលោកនោះទេ ដោយសារតំណែងរបស់គេហាក់ពិបាកប្រជែងជាមួយតំណែងខ្សែប្រយុទ្ធ។

លោក Gullit បាននិយាយថា៖ “សារមួយរបស់ Ballon d’Or គឺគេមិនអាចឈ្នះពាននេះឡើយ។ ខ្ញុំគិតថាគេគួរតែឈ្នះវា។ ប៉ុន្ដែអ្នកដឹងទេ អ្នកមិនអាចនិយាយថា Messi មិនសក្ដិសមឈ្នះពាននេះដែរ។ ប៉ុន្ដែប្រសិនបើ លទ្ធភាពនៃការឈ្នះពាននេះរបស់ខ្សែការពារ វាកើតឡើងនៅឆ្នាំនោះបាត់ទៅហើយ។”

ប្រភព៖ Goal