Klopp ព្រមានខ្លាំងៗទៅលើខ្សែការពាររបស់ក្រុម Liverpool ឲ្យប្រុសប្រយ័ត្នចំពោះកីឡាករ Leicester រូបនេះ

អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការព្រមានចំពោះខ្សែបម្រើក្នុងក្រុមរបស់គាត់ ឲ្យមានការប្រុសប្រយ័ត្នខ្ពស់ចំពោះ កីឡាករ Jamie Vardy នៅមុនពេលការប្រកួតក្នុងក្របខ័ណ្ឌ Premier League ទល់ Leicester នៅចុងសប្តាហ៍នេះ។

Jamie Vardy

ជាក់ស្តែងក្រុមរបស់លោក Klopp នឹងត្រូវលេងដោយគ្មានវត្តមានខ្សែការពារសំខាន់ៗដូចជា Virgil van Dijk, Joe Gomez និង Trent Alexander-Arnold រួមទាំងកីឡាករដទៃទៀត ខណៈបន្ទាប់ពីពួកគេទាំងនោះសុទ្ធសឹងតែជួបបញ្ហារបួសធ្ងន់ធ្ងរ ស្របពេលការប្រកួតរបស់ក្រុម Liverpool កំពុងមមាញឹកខ្លាំង ។

Jurgen Klopp

យ៉ាងណាមិញខណ:ពេលដែលក្រុមហង្សក្រហម នឹងត្រូវទទួលក្រុមភ្ញៀវ Leicester នៅឯទឹកដី Anfield លោក Klopp បានបង្ហាញពីការកោតសរសើរយ៉ាងពេញទំហឹងទៅលើឥទ្ធពលរបស់ខ្សែប្រយុទ្ធ Vardy នៅមុនពេលការប្រកួតដ៏សំខាន់មួយនេះមកដល់ ។

Jamie Vardy

មិនតែប៉ុណ្ណោះ នៅពេលត្រូវគេសួរនាំអំពីការផលប៉ះពាល់របស់ Vardy មកលើក្រុម Liverpool លោក Klopp បានឆ្លើយតបវិញថា ៖  ” ល្បឿនរបស់គាត់នឹងក្លាយជារឿងដ៏សំខាន់បំផុត ។ មួយវិញទៀតគឺរបៀបដែលគាត់ប្រើវា ហើយគាត់មានភាពវ័យឆ្លាតខ្លាំងណាស់លើទីលាន តាមរយ:ការអភិវឌ្ឍការប្រកួតរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ” ។

Jamie Vardy

លោកបន្តទៀតថា ៖ ” កម្រិតបច្ចេកទេសរបស់គាត់គឺខ្ពស់ខ្លាស់ណាស់ ហើយខ្ញុំគិតថា Jamie គឺជាកីឡាករអស្ចារ្យបំផុតម្នាក់ ”  ។ បញ្ជាក់ថា Vardy អាចរកបាន ៨ គ្រាប់រួចទៅហើយនៅរដូវកាលនេះ នឹងជួយឲ្យក្រុមលោក Brendan Rodgers កំពុងឈរលើកំពូលតារាងផងដែរ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Barca ចាប់ផ្តើមព្រួយចិត្តខ្លាំង ខ្លាចតារាឆ្នើមរបស់ខ្លួនម្នាក់ ដើរចេញពីក្លិបដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ២០២២

យោងតាមរបាយការណ៍ចុងក្រោយមួយបានបង្ហាញថាពេលនេះក្រុម Barcelona កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ទាក់ទងនឹងផែនការអនាគតរបស់ខ្សែប្រយុទ្ធ Ousmane Dembele ។

Ousmane Dembele 

ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ មិនទាន់បានចុះកុងត្រាថ្មីនៅឡើយនោះទេ នៅឯទឹកដី Camp Nou ដោយវាបានបង្កើតឲ្យមានការរំពឹងទុកជាច្រើនទាក់ទងនឹងអនាគតរបស់គេ ជាមួយក្លិបធំៗនៅអឺរ៉ុបផ្សេងទៀត ដែលកំពុងមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគេ ។

Ousmane Dembele

មិនតែប៉ុណ្ណោះកិច្ចសន្យាបច្ចុប្បន្នរបស់ Dembele គ្រោងនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ដែលនោះមានន័យថាក្នុងរយៈពេលត្រឹមតែ ១៣ ខែទៀតប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធរូបនេះអាចមានសិទ្ធិចរចាជាមួយក្លឹបដទៃទៀត ដើម្បីត្រៀមទទួលយកការផ្លាស់ប្តូរមួយ ដោយគ្មានតម្លៃខ្លួន ។

ហើយយ៉ាងណាមិញយោងតាមការចុះផ្សាយរបស់ពី Sport ឥឡូវនេះបានអះអាងថា Barca យល់ថា Dembele បានរៀបចំផែនការរបស់គេរួចរាល់ហើយ ខណ:ពួកគេក៏បានដឹងទៀតថា តើជំហានបន្ទាប់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងទៅជាយ៉ាងណា ។

Ousmane Dembele

លើសពីនេះ របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា បើទោះជាក្រុម Barcelona ព្យាយាមលក់ Dembele ចេញនៅរដូវក្តៅនេះក៏ដោយ ប៉ុន្តែកីឡាកររូបនេះបានទទូចថាគេនឹងមិនចាកចេញពីក្លឹបនោះទេ ដែលវាមានន័យថានឹងធ្វើឲ្យកុងត្រារបស់គេ អាចបន្តរហូតដល់ផុតកំណត់ ។

គួរបញ្ជាក់ថាក្រុម Barca កំពុងមានក្តីបារម្ភកាន់តែខ្លាំងឡើង ដោយពួកគេត្រូវប្រឈមមុខជាមួយនឹងការខាតបង់ហិរញ្ញវត្ថុដ៏ធំមួយ ។ រំលឹកថា Barca បានចុះហត្ថលេខានាំយក Dembele មក កាលពីខែសីហាឆ្នាំ ២០១៧ ក្នុងតម្លៃ ៩៦ លានផោន ដែលអាចនឹងកើនឡើងដល់ ១៣២ លានផោនផងដែរ ៕

ប្រភព: Daily Mail