Klopp លើកសរសើរកីឡាករ Man Utd រូបនេះមិនដាច់ពីមាត់ មុនពេលត្រូវប៉ះគ្នានៅចុងអាទិត្យនេះ

អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះខ្សែបម្រើ Bruno Fernandes ក្នុងនាមជាអ្នកដែលបានផ្លាស់ប្តូរក្រុម Manchester United នៅមុនការប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ នៅចុងសប្តាហ៍នេះ ។

Jurgen Klopp

ជាក់ស្តែង Fernandes បានស៊ុតបាល់បញ្ចូលទី ២៧ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនចំនួន ៤៥ លើក សម្រាប់ក្រុម Man United ចាប់តាំងពីរូបគេបានផ្លាស់មកកាន់ទឹកដី​ Old Trafford ពីក្លិប Sporting Lisbon កាលពីខែមករាកន្លងទៅ ។

Manchester United

មិនតែប៉ុណ្ណោះ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ក៏បានបង្កើតខ្លួនជាតារាឆ្នើមមួយរូប នៅក្នុងលីគកំពូលរបស់អង់គ្លេសផងដែរ ដោយសារទម្រង់លេងដ៏ល្អរបស់គេ ដែលបានជួយឲ្យក្រុមរបស់គ្រូបង្វឹក លោក Ole Gunnar Solskjaer ឡើងទៅកាន់កំពូលតារាង មុនពេលត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ជើងឯក Liverpool នៅថ្ងៃអាទិត្យខាងមុខ ។

Manchester United

លើសពីនេះ ដោយនិយាយទៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Klopp បានលើកឡើងពីសមត្ថភាពរបស់ Fernandes  ថា ៖ “ គាត់គឺជាកីឡាករឆ្នើមម្នាក់ ។  មុនពេលគាត់បានចូលរួមជាមួយក្រុម United យើងបានបានជួយគ្នា អំឡុងពេលគាត់លេងឲ្យ Sporting ក្នុងការប្រកួតមិត្តភាព ហើយអ្នកអាចមើលឃើញពីសមត្ថភាពរបស់គាត់ក្នុងការប្រកួតនោះ… គាត់ពិតជាអស្ចារ្យណាស់”  ។

Manchester United

លោកបន្តទៀតថា ៖ ” អ្នករាល់គ្នាបានស្គាល់គាត់ច្បាស់ហើយ ប៉ុន្តែនោះជាលើកដំបូងដែលក្រុមរបស់ខ្ញុំលេងទល់គាត់ ហើយអ្នកអាចមើលឃើញថាគាត់ជាអ្នកបង្កើតភាពខុសគ្នា សម្រាប់ការប្រកួតក្នុងក្រុមរបស់គាត់ ។ ទាំងនោះហើយជាអ្វីដែលគាត់កំពុងបង្ហាញ នៅ Manchester United ឥឡូវនេះ គាត់ជាកីឡាករ ដែលមានឥទ្ធិពលខ្លាំងណាស់សម្រាប់ United “ ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ គ្រូតា Sir Alex នឹកឃើញស្តាយ.ក្រោយ ដែលធ្លាប់បោះចោលឱកាសចុះហត្ថលេខាលើ តារាឆ្នើម Liverpool រូបនេះ

លោក Sir Alex Ferguson បានសារភាពថាក្រុមបិសាចក្រហម Manchester United បានខកខានឱកាសក្នុងការចុះហត្ថលេខានាំយកកីឡាករ Jordan Henderson មុនក្រុមហង្សក្រហម Liverpool ។

Sir Alex Ferguson  

ជាក់ស្តែងអតីតអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមរូបនេះ បានបង្ហើបឲ្យដឹងក្នុងជីវប្រវត្តិរបស់គាត់កាលពីឆ្នាំ ២០១៣ ថា គាត់ធ្លាប់ចង់ចុះហត្ថលេខាមួយ Henderson ប៉ុន្តែត្រូវបានបោះបង់ចោលវិញ ដោយសារតែរប្រៀបលេងរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ។

Jordan Henderson

មិនតែប៉ុណ្ណោះ Henderson បានបញ្ចប់ការផ្លាស់ទៅកាន់ក្រុម Liverpool វិញ ពី Sunderland ជាមួយកិច្ចព្រមព្រៀងដែលមានតម្លៃខ្លួនប្រមាណ ២០ លានផោន ក្នុងឆ្នាំ ២០១១ ខណ:រហូតមកដល់ពេលនេះ រូបគេបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្លិប ទាំងនៅក្របខណ្ឌ Premier League និង Champions League ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ។

Jordan Henderson

ហើយឥឡូវនេះលោក Ferguson បានសារភាពថាហេតុអ្វីបានជា Henderson មិនបានបង្ហាញអ្វីដូចដែលគេកំពុងធ្វើនៅពេលនេះ អំឡុងពេលក្រុម Man United ដាក់ការចាប់អារម្មណ៍ទៅលើរូបគេ កាលពីជាង ១០ ឆ្នាំមុនកន្លងទៅនោះ ។

Jordan Henderson

មិនតែប៉ុណ្ណោះ អតីតគ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ បាននិយាយថា ៖ “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដេញថ្លៃមួយសម្រាប់ Jordan Henderson នៅ Sunderland ។ ហើយពេលនោះ ខ្ញុំក៏បាននិយាយជាមួយ លោក Steve Bruce ផងដែរ គាត់ពេញចិត្តកីឡាកររូបនេះខ្លាំង ” ។

Jordan Henderson

លោកបន្ថែមទៀតថា ៖ ” ហើយបន្ទាប់មកផ្នែកវេជ្ជសាស្ត្រក្លិបរបស់យើងបាននិយាយថាពួកគេមិនពេញចិត្តចំពោះរបៀបនៃការលេង រត់លើទីលានរបស់កីឡាកររូបនេះទេ ព្រោះគេអាចជាប្រភេទកីឡាករ ដែលងាយរងរបួស ។ ហើយបន្ទាប់មកយើងក៏បោះបង់ចោលវិញ ។ ប៉ុន្តែក្នុងពេលឥឡូវនេះ គាត់បានបង្ហាញថាគាត់ពិតជាកីឡាករអស្ចារ្យ ហើយរឿងរ៉ាវទាំងអស់នោះប្រាប់ខ្ញុំថា ខ្ញុំបានខកខានចំពោះមនុស្សដ៏ល្អបំផុតម្នាក់ ” ៕

ប្រភព: Metro