Klopp អត់ទ្រាំនឹងសរសើរកូនក្រុមរូបនេះមិនបាន ក្រោយលេងបានល្អពេកក្នុងប្រកួតយប់មិញ

គ្រូបង្វឹកលោក Jurgen Klopp បានកោតសរសើរកីឡាករ Trent Alexander-Arnold ថាជាអ្នកជួយនាំជ័យជម្នះសម្រាប់ក្រុម Liverpool លើក្រុម Brighton ក្នុងប្រកួតកាលពីយប់មិញនេះ ។

ជាក់ស្តែងខ្សែការពាររូបនេះបានចូលលេង ៩០ នាទីពេញ ទាំងដឹងថាខ្លួនមានរបួសក្នុងអំឡុងពេលហ្វឹកហាត់ ខណ:ដែលកីឡាករ Salah អាចរកគ្រាប់បាល់តែមួយគ្រាប់គត់ ដោយការស៊ុតបាល់ពិន័យប៉េណាល់ទី សម្រាប់ជ័យជម្នះមួយនេះ ។

យ៉ាងណាមិញជ័យជម្នះនេះបានធ្វើឲ្យក្រុមហ្សងក្រហមមាន ៧ ពិន្ទុវ៉ាដាច់ក្រុមលេខពីរ ខណ:ក្រុម Manchester City នឹងត្រូវជួបប្រកួតជាមួយក្រុម Wolves នារាត្រីថ្ងៃចន្ទ ។

យ៉៉ងណាមិញក្រោយចប់ការប្រកួត Klopp បាននិយាយថា ៖  ” វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅអំឡុងពេលនោះ វាគឺជាស្ថានភាពចុងក្រោយនៃការកម្តៅសាច់ដុំ ។ Alexander-Arnold ចង់លេង ដូច្នេះគាត់មិនបាននិយាយពីបញ្ហារបួសរបស់គាត់ភ្លាមៗនោះទេ ” ។

លោកបន្តទៀតថា ៖ ” នៅលើផ្លូវមួយដែលយើងគិតថាគាត់មិនអាចលេងបាន ដូច្នេះខ្ញុំគិតថានឹងដាក់ James Milner លេងជំនួស ដើម្បីធ្វើឱ្យមានភាពកក់ក្ដៅ ប៉ុន្តែទោះជាយ៉ាងណាវាគឺជាការសម្រេចចិត្តដ៏អស្ចារ្យពីក្រុមគ្រូពេទ្យ និង Trent ។ ហើយគាត់អាចលេងបានយ៉ាងល្អក្នុងការប្រកួតនេះ ” ៕

ប្រភព: Mirror 

 

មតិយោបល់