Kompany ប្រាប់ឈ្មោះកីឡាករនៅ PL បច្ចុប្បន្នម្នាក់ ថាជាខ្សែការពារល្អបំផុត ក្នុងប្រវត្តិសាស្រ្ត

វីរបុរសក្រុម Manchester City កីឡាករ Vincent Kompany បានដាក់ឈ្មោះកីឡាករ Virgil van Dijk ថាជាខ្សែការពារកណ្តាលឆ្នើមបំផុតក្នុងប្រវត្តិសាស្រ្ត Premier League ខណ:ដែលកីឡាករសញ្ជាតិប៊ែលហ្សុិករូបនេះបានជ្រើសរើស  Van Dijk  នាំមុខតារាជើងចាស់ John Terry, Rio Ferdinand, Nemanja Matic និងអ្នកផ្សេងទៀតជាច្រើន ។

មិនតែប៉ុណ្ណោះ Kompany បានថ្លែងប្រាប់ Goal ថា ៖ « ខ្ញុំដាក់តំណែងនេះទៅលើ Virgil van Dijk វិញ តែគាត់នឹងមិនអាចបានឈរនៅកន្លែងនោះទេ ប្រសិនបើ Terry, Ferdinand នៅតែលេង ប៉ុន្តែសញ្ញាដែលគាត់បានបង្ហាញរយ:ពេលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ » ។

លោកបន្តទៀត ៖ “ គាត់ត្រូវបានបង្ហាញ ប្រសិនបើគាត់នៅយូរជាងនេះ គាត់បានឈរនៅកំពូលគេអស់រយៈពេលជាយូរមកហើយ ។ ក្រុមហង្សក្រហម Liverpool មុនពេល Van Dijk និងក្រោយពេលគេមកដល់ គឹមានភាពខុសគ្នាទាំងស្រុង ។ ខ្ញុំនឹងឱ្យតំណេងមួយនោះទៅគាត់ ” ។

គួរបញ្ជាក់ថាចាប់តាំងពីចូលរួមជាមួយក្រុមហង្សក្រហម Liverpool នៅខែមករាឆ្នាំ ២០១៨  Van Dijk បង្ហាញភាពអស្ចារ្យជាច្រើន ដោយបានឈ្នះពានរង្វាន់លក្ខណ:បុគ្គល នឹងជាមួយក្លឹបជាច្រើនផងដែរ ៕

ប្រភព: FoxsportsAsia