Koulibaly បកស្រាយវិញយ៉ាងណា ទាក់ទនទៅនឹងអនាគតរបស់ខ្លួនជាមួយ Napoli ខណ: Liverpool កំពុងចាប់ចិត្តខ្លាំង ?

ខ្សែការពារ Kalidou Koulibaly បានទទូចថារូបគេមានចិត្តស្រឡាញ់ក្រុម Napoli ប៉ុន្តែនៅតែរង់ចាំថានឹងមានអ្វីកើតឡើងនាពេលអនាគត ចំពេលមានកំពុងភាពសង្ស័យខ្លាំងទៅលើអនាគតរបស់គេ ។

Kalidou Koulibaly

ជាក់ស្តែងកីឡាករវ័យ ២៩ ឆ្នាំរូបនេះ តែងតែបានភ្ចាប់ទំនាក់ទំនងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរចេញឆ្ងាយពីក្របខ័ណ្ឌ Serie A ខណ:ពេលដែលក្រុម Liverpool គឺស្ថិតក្នុងចំណោមក្លឹបផ្សេងទៀតនៅ Premier League ដែលត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ជាមួយ Koulibaly ។

Kalidou Koulibaly

មិនតែប៉ុណ្ណោះ Koulibaly បានចុះកិច្ចសន្យាជាមួយក្រុម Napoli រហូតដល់ឆ្នាំ ២០២៣ ដែលវាបានធ្វើឲ្យក្លឹបយក្សនៅអ៊ីតាលី អាចរក្សាខ្សែការពាររូបនេះបាន បើទោះបីមានទំនាក់ទំនងញឹកញាប់ជាមួយការផ្លាស់ប្តូរក្នុងទំហំទឹកប្រាក់ដ៏ច្រើនក៏ដោយ ។

Kalidou Koulibaly

ហើយយ៉ាងណាមិញបន្ទាប់ពីទទួលបានជ័យជំនះ ដោយលទ្ធផល ១-០ នៅក្នុងពានរង្វាន់ Europa League ទៅលើ Real Sociedad ខ្សែការពាររូបនេះ បានទទួលស្គាល់អំពីចំណាប់អារម្មណ៍របស់ក្លឹបដទៃទៀតមកលើខ្លួន ប៉ុន្តែ Koulibaly បានបន្ថែមទៀតថានៅតែមានចិត្តស្រឡាញ់ក្លឹបអ៊ីតាលី ។

Kalidou Koulibaly

មិនតែប៉ុណ្ណោះ Koulibaly បាននិយាយតាមរយៈទូរទស្សន៍ Sky Sports ថា ៖ “ ខ្ញុំស្រឡាញ់ Napoli ហើយពួកគេក៏ស្រឡាញ់ខ្ញុំដែរ នោះហើយគឺជារឿងសំខាន់បំផុត ។ ខ្ញុំតែងតែធ្វើឱ្យខ្លួនខ្ញុំមានវត្តមានពីប្រកួតមួយទៅមួយ ។ ខ្ញុំនៅតែមានកិច្ចសន្យារយ:ពេល ៣ ឆ្នាំទៀត ” ។

គេបន្តទៀតថា ៖ ” ខ្ញុំលេងនៅកម្រិតរបស់ខ្ញុំ ហើយខ្ញុំបានជួយក្រុម និងមនុស្សទាំងនេះពីព្រោះខ្ញុំចង់ផ្តល់អ្វីមួយត្រឡប់មកវិញដល់ពួកគេ បន្ទាប់មកយើងនឹងឃើញថានឹងមានអ្វីកើតឡើងនៅពេលខាងមុខ ” ៕

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ Diego Maradona ថា​ធ្លាប់​ត្រូវ​បាន​មនុស្ស​ក្រៅ​ភព​យក​ទៅ បាត់​ខ្លួន​ពី​ផ្ទះ​អស់ ៣ ​ថ្ងៃ

Diego Maradona អតីត​កីឡាករ​របស់​ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា លោក​បាន​ធ្វើ​រឿង​ចម្លែក​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់ និង​ជីវិត​ផ្ទាល់​ខ្លួន។

Diego Maradona

បុរស​ឈ្នះ​ពាន World Cup ឆ្នាំ ១៩៨៦ ក៏​ធ្លាប់​បាន​ទម្លាយ​ប្រាប់​រឿង​ហួស​ចិត្ត ២ ​ដែល​លោក​ធ្លាប់​ឆ្លង​កាត់​កាល​ពី​អតីតកាល។ ​ប្រាប់ TyC Sports អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ត្រូវ​បាន​គេ​សួរនាំ​ថា លោក​ជឿ​រឿង​មនុស្ស​ក្រៅ​ភព​ឬ​ថាស​ហោះ UFO អី​ឬ​អត់? លោក​ឆ្លើយ៖ “ហេតុអ្វី​គិត​ថា​រឿង​នោះ​មិន​ពិត? ​ព្រោះ​មាន​ពេល​មួយ​នោះ ខ្ញុំ​ផឹក​ស្រវឹង​ជោគ​ខ្លួន ហើយ​ខ្ញុំ​បាន​បាត់​ពី​ផ្ទះ​អស់​រយៈ​ពេល ​៣ ​ថ្ងៃ”។

លោក​បន្ត៖ “ពេល​ខ្ញុំ​មកដល់​ផ្ទះ​វិញ ខ្ញុំ​និយាយ​ថា UFO បាន​យក​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​មិន​អាច​រៀបរាប់​ប្រាប់​អ្នក​ទេ ថា​វា​បានកើត​រឿង​អ្វី​ខ្លះ​នោះ​”។

Diego Maradona

បន្ត​ដល់​រឿង​អស់​ព្រហ្មចារា Maradona ទម្លាយ​ឥត​លាក់បាំង​ថា​ លោក​អស់​ពេល​នៅ​អាយុ ១៣ ឆ្នាំ ដោយ​លោក​និយាយ៖ “កាល​នោះ​នៅ​អាយុ ១៣ ​ឆ្នាំ ​ក្នុង​បន្ទប់​ក្រោម​ដី​ជាមួយ​មនុស្ស​ស្រី​ចំណាស់​ម្នាក់ ខ្ញុំ​នៅ​បន្ទប់​ខាង​លើ ហើយ​គាត់​កំពុង​តែ​អាន​កាសែត”។

Diego Maradona

គួរ​បញ្ជាក់​ថា Maradona ទើប​តែ​ឆ្លង​ថ្ងៃ​កំណើត​ចូល​អាយុ ៦០ ​ឆ្នាំ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​មាន​តារា​បាល់ទាត់​ចាស់​ថ្មី​ជា​ច្រើន​ផ្ញើ​សារ​ជូនពរ​លោក​មិន​ថា​តែ Ronaldo ព័រទុយហ្គាល់ Ronaldo ប្រេស៊ីល ​និង​ Ronaldinho ជា​ដើម៕

ប្រភព៖ SportBible