La Liga ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រចិន ក្រោយ Wu Lei ផ្លាស់មក Espanyol

ការចូលរួមរបស់ ខ្សែបម្រើ Wu Lei មកកានក្លឹប Espanyol បានធ្វើអោយមានភាពពុះកញ្ជ្រោលពី សំណាក់ប្រជាជនចិន ដោយងាកមកគាំទ្រក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុងបារសេឡូណា ហើយសូម្បីប្រព័ន្ធផ្សព្វផ្សាយ ក៏ប្រឹងប្រែងជួយសំរួលដល់អ្នកតាមដាននៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះផងដែរ។

ក្រៅពីបង្ហាញពី ការហាយឡាយការបង្ហាញសមត្ថភាពរបស់ Lei នៅលើទីលានក្នុងការប្រកួត LaLiga អ្នកដឹកនាំការផ្សាយពត៌មានកីឡាករ នៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ចិន បានធ្វើការរៀបចំដើម្បីជាការគាំទ្រពេញទំហឹងទៅលើ Espanyol ហើយសូម្បីតែអ្នកនិយាយពត៌មាន ក៏បានពាក់ឈុតក្នុងដីរបស់ក្លឹបផងដែរ។

តារាឆ្នើមជម្រើសជាតិចិន រកគ្រាប់បាល់ដំបូងរបស់ខ្លួន សំរាប់ក្លឹបកាតាឡាន់ ក្នុងការប្រកួតទល់នឹង Real Valladolid ហើយមានអ្នកគាំទ្រ ២៥លាននាក់បានទស្សនាការផ្សាយផ្ទាល់ពីប្រទេសចិន ហើយវាជះឥទ្ធិពលល្អសំរាប់បាល់ទាត់អេស្ប៉ាញ នៅទីផ្សានៅអាស៊ីផងដែរ៕

ប្រភព៖ Marca