ការប្រកួតដែលត្រូវបានផ្អាកបណ្ដោះអាសន្នរយៈពេលប្រមាណជា ២ ខែត្រូវបានត្រឡប់មកវិញជាបណ្ដើរៗខ្លះហើយដោយក្នុងនោះការប្រកួតនៅលីគកំពូលអាល្លឺម៉ង់ជាអ្នកបើកឆាកមុនគេ ពោលគឺត្រឡប់មកលេងនៅលើសមរភូមិវាលស្មៅតាំងពីថ្ងៃទី ១៦ ខែឧសភាមកម៉្លេះ។ទន្ទឹមនឹងនោះផងដែរ កាលពីពេលកន្លងទៅក៏មានព័ត៌មានមួយចំនួនបានចុះផ្សាយពីកាលបរិច្ឆេទនៃការត្រឡប់មកវិញរបស់លីគកំពូលអេស៉្បាញម្ដង។

យោងទៅតាមរបាយការណ៍ដែលទទួលបានមកពី El Partidazo de COPE បានឲ្យដឹងថា ការវិលត្រឡប់មកវិញរបស់ La Liga គឺត្រូវនឹងថ្ងៃទី ១២ ខែមិថុនាខាងមុខ ហើយការប្រកួតដំបូងនោះគឺជាជំនួបរវាងក្រុម Real Betis និង Seville FC ដែលមានមូលដ្ឋាននៅទីក្រុង Seville ដូចគ្នា។


គួររំលឹកដែរថា បន្ទាប់ពីការប្រកួតរវាងក្រុម Betis ជាមួយនឹង Seville ហើយ ក៏នៅមានការប្រកួតដ៏ជក់ចិត្តជាច្រើនបន្តបន្ទាប់ទៀតដែរដូចជា ការប្រកួតរវាង Real Madrid-Eibar, Leganes-Valladolid, Valencia-Lavante, Mallorca-Barcelona, Celta-Villarreal, Espanyol-Alavés, Real Sociedad-Osasuna, Athletic-Atlético and Granada-Getafe៕
ប្រភព: besoccer
អានអត្ថបទបន្ទាប់៖ Real បង្វែរគោលដៅពី Mbappe សម្លឹងឃើញជើងស៊ុតនៅ PL មួយរូបនេះវិញ
កាលពីពេលកន្លងទៅនេះ ក្លឹបយក្សអេស៉្បាញ Real Madrid ធ្លាប់បានតាមចែចូវតារាឆ្នើម Kylian Mbappe របស់ PSG អស់រយៈពេលយូរក្រែលដែរមកហើយ។ តែយ៉ាងណាមិញ យោងទៅតាមរបាយការណ៍ដែលទើបនឹងទទួលបានមកពីគេហទំព័រ Le 10 Sport រាយការណ៍ថា Real Madrid ហាក់មិនសូវមានសង្ឃឹមក្នុងការនាំយក Mbappe មកបានទេសម្រាប់រដូវកាលនេះ ដោយត្រូវចាំរហូតដល់ឆ្នាំ ២០២១។

ហេតុដូចនេះហើយ ក៏លេចលឺនូវពាក្យចចាមអារ៉ាមថា ក្លឹបស្ដេចសបានបង្វែរគោលដៅមករកម៉ាស៊ីនរកគ្រាប់មួយរូបនៅក្របខណ្ឌ Premier League វិញម្ដង។ កីឡាករដែលត្រូវបានម្ចាស់ដី Bernabeu ដាក់រ៉ាដាកំណត់យកបន្ទាប់ពី Mbappe នោះគឺ Sadio Mane នៅក្រុមហង្សក្រហម Liverpool។


យោងទៅតាមប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា R.Madrid កំពុងតែរកមធ្យោបាយដើម្បីធ្វើយ៉ាងណានាំយកម្ចាស់ពានរង្វាន់ស្បែកជើងមាសមកលេងនៅក្រុមខ្លួនឲ្យខាងតែបាន ហើយបើទោះបីជាតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំមានតម្លៃលើស ១០០ លានផោនក៏ត្រូវតែទិញយកមកដែរ។

គួរបញ្ជាក់ផងដែរថា Sadio Mane បានក្លាយខ្លួនជាម្ចាស់ពានរង្វាន់ស្បែកជើងមាសកាលពីរដូវកាលមុនពោលគឺ ២០១៨/១៩ ជាមួយនឹងកីឡាករ ២ រូបផ្សេងទៀតគឺមិត្តរួមក្រុម Mohamed Salah និងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal ក្រោយរកបាន ២២ គ្រាប់ដូចគ្នានៅក្របខណ្ឌ Premier League៕
ប្រភព: Sportsmole