Lampard ត្រូវបានប្រាប់ឲ្យវ៉ៃចេញកីឡាករ Chelsea រូបនេះមុនគេ ប្រសិនបានក្លាយជាអ្នកចាត់ការក្រុមថ្មី

ក្រុម Chelsea ទើបតែបានប្រកាសជាផ្លូវការពីការចាកចេញរបស់ Sarri កាលពីថ្ងៃអាទិត្យ ខណ:គ្រូបង្វឹករូបនេះនឹងត្រលប់ទៅកាន់ទឹកដីអ៊ីតាលីវិញ ដើម្បីក្លាយជាអ្នកគ្រប់គ្រងក្រុម Juventus ។

ហើយយ៉ាងណាមិញលោក Frank Lampard គឺជាបេក្ខភាពកំពូលគេ ក្នុងការមកទទួលយកតំណែងជាអ្នកចាត់ការក្រុមនៅទឹកដី Stamford Bridge បន្ទាប់ពីបានដឹកនាំក្លឹប Derby ជោគជ័យខ្លាំង នៅក្នុងរដូវកាលដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹក ។

 

មិនតែប៉ុណ្ណោះបើយោងតាមអតីតអ្នកចាំទីលោក Shaka Hislop បាននិយាយថាក្លឹប Chelsea គួរតែលក់កីឡាករ Jorginho ចេញ ខណ:ពេលដែលលោក Maurizio Sarri ក៏បានចាកចេញទៅហើយដែរនោះ ។

គួររំលឹកថាលោក Sarri បាននាំកីឡាករ Jorginho មកពីក្លឹប Napoli ជាមួយនឹងរដូវកាលតំបូងរបស់គាត់នៅទឹកដី Stamford Bridge ដោយខ្សែបម្រើរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុម Chelsea ប៉ុន្តែទោះជាយ៉ាងណាលោក Hislop មិនបានជឿជាក់កីឡាកររូបនេះអាចជួយជំរុញឲ្យក្រុមតោខៀវកាន់តែមានភាពល្អប្រសើ ក្នុងក្របខ័ណ្ឌ Premier League នោះទេ ។

លើសពីនេះដោយថ្លែងទៅកាន់ ESPN លោក Hislop បាននិយាយថា : ”  ខ្ញុំចង់ឲ្យ Jorginho ចេញកាន់តែឆាប់កាន់តែល្អ ។ប្រសិនបើលោក Sarri បានប្រកាសចាកចេញនៅថ្ងៃចន្ទ ខ្ញុំគឺជាក្រុម Chelsea ខ្ញុំនឹងលក់កីឡាករ Jorginho នៅថ្ងៃអង្គារ៍ ”  ៕

ប្រភព: Mirror