Lampard ប្រាប់​មូលហេតុ​ដែល​មិន​ដាក់ Mendy នៅ​ជំនួប​ប៉ះ West Brom យប់​នេះ

នា​វេលា​ម៉ោង ១១:៣០ នាទី​យប់​ថ្ងៃ​សោរ៍​នេះ ក្លឹប Chelsea នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូល​តតាំង​ម្ចាស់ដី West Brom សម្រាប់​ជំនួប​ជុំ​ទី ៣ នៅ​ក្របខ័ណ្ឌ Premier League។

Mendy
Frank Lampard

មុន​ដល់​ការ​ប្រកួត​អ្នកចាត់ការ​លោក Frank Lampard ក៏​បាន​ឆ្លើយតប​ទៅ​កាន់​សំណួរ​អ្នក​សារព័ត៌មាន​អំពី​ឱកាស​នៃ​ការ​ដាក់​ចំណូល​ថ្មី​គឺ​អ្នកចាំទី Edouard Mendy ឲ្យ​ចូល។ ដោយ​លោក​និយាយ​ថា៖ “ការ​ដែល​ឲ្យ Mendy ចូល​លេង​ថ្ងៃ​ស្អែក​នេះ គឺ​មិន​អាច​ទៅ​រួច​ទេ ដោយ​គេ​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត និង​មិន​ទាន់​ទទួល​បាន​ការ​ហ្វឹកហាត់​គ្រប់គ្រាន់​នៅ​ឡើយ”។

លោក​សង្កត់​ធ្ងន់​ថា៖ “គេ​ទើប​តែ​ហោះ​មក​ដល់​កាល​ពី​ម្សិលមិញ អ៊ីចឹង​ពេលវេលា​ហាក់​មិន​សមប្រកប​នឹង​ឲ្យ​គេ​ចាប់ផ្តើម​បាន​ឡើយ”។

Lampard/Mendy

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​ការ​ជ្រើសរើស​រវាង Kepa ឬ Caballero លោក Lampard បន្ត៖ “ខ្ញុំ​មិន​ទាន់​បាន​និយាយ​អ្វី​ទេ តែ​ខ្ញុំ​នឹង​មាន​ការ​សន្ទនា​មួយ​រវាង Kepa និង Caballero នៅ​រយៈ​ពេល ២៤ ម៉ោង​ខាង​មុខ ព្រោះ​នេះ​វា​ជា​ការ​ប្រកួតប្រជែង​ដ៏​ល្អ​មួយ​សម្រាប់​តំណែង​របស់​ពួក​គេ”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Barcelona ដាក់​សំណើ​លើក​ចុង​ក្រោយ លើ​ការ​ចរចា​យក​ខ្សែ​ប្រយុទ្ធ​តម្លៃ​កប់​ពពក​មួយ​រូប

ស្នើ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​នេះ​គឺ​ជា​លើក​ចុង​ក្រោយ​ហើយ​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ ២០២០ ដែល​ក្លឹប Barcelona នឹង​ចរចា​ជាមួយ​ក្លឹប Inter Milan ជុំវិញ​ការ​ចង់​បាន Lautaro Martinez មក​ចូលរួម​នៅ​ទឹកដី Camp Nou។

Josep Mari Bartomeu
Lautaro Martinez

ដោយសារ​តែ​វិបត្តិ​កូវីដ១៩ និង​រុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ក្លឹប​មាន​ការ​ធ្លាក់ចុះ ទើប​ក្លឹប​អេស្ប៉ាញ​ហាក់​តឹងតែង​លើ​ការ​ចាយ​លុយ​ចំពោះ​កីឡាករ​សំខាន់​បែប​នេះ។

ប៉ុន្តែ​តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប Barcelona កំពុង​រៀបចំ​ការ​ដាក់​សំណើ​លើក​ចុង​ក្រោយ​សម្រាប់​បុរស​វ័យ ២៣ ឆ្នាំ ដើម្បី​ស្ទាបស្ទង់​ចង់​ដឹង​ថា Inter ព្រម​ទម្លាក់​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​មក​ក្រោម ៩០ លាន​ផោន​ឬ​យ៉ាង​ណា។

Lautaro Martinez

គួរ​រំឭក​ថា នៅ​តំបន់​ប្រយុទ្ធ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Suarez សម្រាប់ Barcelona គឺ​ពិត​ជា​សំខាន់ ត្បិត​បើ​មាន Antoine Griezmann ក៏​ដោយ តែ​ក៏​មិន​ទាន់​គ្រប់គ្រាន់​ដូច​កាល​មាន​ Suarez ពេញ​ជើង​នោះ​ដែរ។ រដូវ​កាល​ចាស់ ២០១៩/២០ Martinez រក​បាន ២១ គ្រាប់​នៅ ៤៩ ប្រកួត​សរុប៕

ប្រភព៖ Sportsmole