Lampard ​ប្រាប់​ទៅ Abraham មួយ​ឃ្លា​នេះ ក្រោយ​រូប​គេ​ខកខាន​ស៊ុត​ប៉េណាល់ទី​ទល់​ Liverpool

Tammy Abraham គឺ​ជា​អ្នក​ថ្លោះធ្លោយ​ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ដែល​មិន​អាច​ជួយ​ឲ្យ​ Chelsea អាច​យក​ឈ្នះ​លើ​ហង្ស​ក្រហម Liverpool នៅ UEFA Super Cup នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

ត្បិត Olivier Giroud និង Jorginho អាច​រក​បាន​ពីរ​គ្រាប់​ស្មើ​ ទាន់ Liverpool ប៉ុន្តែ​ការ​តតាំង​នៅ​បាល់​ថែម​ម៉ោង​ប៉េណាល់​ទី ការ​ស៊ុត​របស់ Abraham ​ត្រូវ​បាន​សង្រ្គោះ​ដោយ​អ្នកចាំទី Adrian។

កីឡាករ​វ័យ ២១ ឆ្នាំ​ត្រូវ​បាន​លោក Frank Lampard បញ្ជាក់​ថា៖ “វា​ជា​ផ្នែក​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅ​កម្រិត​ដ៏​ខ្ពស់ ដោយ​យើង​មាន​តែ​ការ​គាំទ្រ ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​ថា​កុំ​បាច់​បារម្ភ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី​ពី​មុន​មក​អ៊ីចឹង​ដែរ ពោល​គឺ​គ្រប់​គ្នា​អាច​ខកខាន​បាន”។

លោក​បន្ត៖ “ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​នោះ​គឺ​ទំនុក​ចិត្ត​របស់​កីឡាករ​វ័យ​ក្មេង​សម្រាប់​ការ​តតាំង​បន្ថែម​ទៀត”។ ប្រភព៖ Metro