Lampard ​ផ្ញើ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៅ Liverpool ក្រោយ Van Dijk របួស​ធ្ងន់​ត្រូវ​សម្រាក​ច្រើន​ខែ

Liverpool ដែល​ជា​ក្រុម​ការពារ​ជើង​ឯក​រដូវ​កាល​ចាស់ ២០១៩/២០ នឹង​ត្រូវ​បាត់បង់​ខ្សែ​ការពារ​សំខាន់ Virgil van Dijk រយៈ​ពេល​យូរ ដោយ​ល្ហៀងៗ​ថា​អាច​ជា​ដល់​បញ្ចប់​រដូវ​កាល​នេះ​ទៀត​ផង។

Frank Lampard
Virgil van Dijk

ពាក់ព័ន្ធ​នឹង​ស្ថានភាព​របួស​នេះ អ្នកចាត់ការ​ក្លឹប​គូ​ប្រជែង Chelsea គឺ​លោក Frank Lampard ក៏​បាន​ផ្ញើ​សារ​ជូនពរ និង​នៅ​តែ​គិត​ថា​ហង្ស​អាច​បន្ត​ភាព​ល្អ​របស់​ពួក​គេ​ទៀត។ លោក Lampard និយាយ៖ “ខ្ញុំ​គិត​ថា Virgil van Dijk ពិត​ជា​កីឡាករ​ដ៏​ល្អ​មួយ និង​ជា​ខ្សែ​ការពារ​លំដាប់​កំពូល​មួយ​ក្នុង​លោក ដែល​ឈរ​ជើង​បែប​នេះ​រយៈ​ពេល ២ ឬ ៣ រដូវ​កាល​មក​ហើយ ហើយ​ការ​បាត់បង់​ប្រភេទ​កីឡាករ​បែប​នេះ គឺ​ពិត​ជា​ជះ​ឥទ្ធិពល​ដល់​ក្រុម​មិន​ថា​តែ​ក្រុម​ណា​នោះ​ទេ”។

Virgil van Dijk

លោក​បន្ត៖ “ប៉ុន្តែ​យើង​កំពុង​និយាយ​អំពី Liverpool អំពី​ក្រុម​ដែល​បាន​កសាង​ឡើង និង​រឹងមាំ​បំផុត ជាមួយ​អ្នកចាត់ការ​ដ៏​ល្អ​ដូច​គ្នា យ៉ាងណាមិញ​ខ្ញុំ​នៅ​តែ​ជូនពរ​ឲ្យ Van Dijk ជួប​តែ​រឿង​ល្អ តែ​យើង​ក៏​នឹង​រង់ចាំ​មើល​ថា​វា​អាច​ប៉ះពាល់​បែប​ណា​ខ្លះ​ដល់ Liverpool”។

គួរ​បញ្ជាក់​ថា Chelsea កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៨ នៅ​ក្របខ័ណ្ឌ Premier League ក្រោយ​មាន ៨ ពិន្ទុ ខណៈ Liverpool ឈរ​លេខ ៣ មាន ១០ ពិន្ទុ​គិត​ត្រឹម​ជុំ​ទី ៥៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ គ្រូ​ធំ Sevilla សរសើរ Chelsea មិន​ដាច់​ពី​មាត់ មុន​ប៉ះ​គ្នា​នៅ Champions League យប់​នេះ

អ្នកចាត់ការ​លោក Julen Lopetegui បាន​បង្ហាញ​ការ​យល់​ឃើញ ដោយ​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​គូ​ប្រជែង​នៃ​ក្លឹប​តោ​ខៀវ Chelsea ​មុន​ត្រូវ​ប៉ះ​គ្នា​នៅ​រាត្រី​នេះ។ ​ក្រុម​របស់​លោក Lampard ​ត្រូវ​ប៉ះ Sevilla នៅ​វេលា​ម៉ោង ០២:០០ នាទី​ព្រឹក មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Chelsea/Sevilla

Chelsea ដែល​ទើប​តែ​បញ្ចប់​លទ្ធផល​ស្មើ ៣-៣ ទល់ Southampton កាល​ពី​ថ្ងៃ​មុន​នេះ ​ត្រូវ​បាន​លោក Lopetegui យល់​ឃើញ​ថា៖ “យើង​ត្រូវ​មក​ប៉ះ​គ្នា​ជាមួយ​ក្រុម​ដែល​អាច​នឹង​ឈ្នះ​ពាន [UCL] ហើយ​យើង​ក៏​នឹង​ផ្តោត​លើ​ការ​ប្រកួត​ឲ្យ​បាន​ល្អ នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន”។

Chelsea
Julen Lopetegui

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​វា​ជា​ការងារ​ដ៏​ពិបាក​មួយ ជា​ការ​ពិត​ណាស់​គ្រប់​ការ​ប្រកួត​គឺ​វា​សុទ្ធ​តែ​ពិបាក ប៉ុន្តែ​វា​កាន់​តែ​ពិបាក​នៅ​ពេល​ប៉ះ​ក្រុម​ដូច​ជា Chelsea នៅ Champions League បែប​នេះ ហើយ Chelsea ក៏​បាន​ទិញ​កីឡាករ​ល្អៗ​ចូល​ច្រើន និង​វិនិយោគ​លុយ​យ៉ាង​សម្បើម ដែល​នាំ​ឲ្យ​ក្លាយ​ជា​ក្រុម​ដែល​មាន​ប្រព័ន្ធ​លេង​ល្អ​មួយ អម​ទាំង​អ្នកចាត់ការ​ដែល​ដឹង​ច្បាស់​ពី​ក្លឹប​ថែម​ទៀត”។

គួរ​បញ្ជាក់​ថា Chelsea មិន​ធ្លាប់​ជួប Sevilla នោះ​ទេ នៅ​ការ​ប្រកួត​ពាន​អឺរ៉ុប ហើយ​នេះ​ក៏​ជា​ក្រុម​ថ្មី​ទី ៥៤ និង​ជា​ក្រុម​ទី ៥ នៅ​អេស្ប៉ាញ ដែល​តោ​ខៀវ​បាន​ជួប​នៅ UCL ផង​ដែរ៕ ប្រភព៖ AF