Lewandowski ថាមានតែក្លឹបមួយនេះប៉ុណ្ណោះដែលគេចង់ទៅ បន្ទាប់ពី Bayern Munich

ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានក្លឹបកំពូលៗជាច្រើននៅ Premier League ព្យាយាមតាមប្រម៉ាញ់យកខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Robert Lewandowski ខណ:ពេលបច្ចុប្បន្នពួកគេក៏នៅតែចាត់ទុកកីឡាកររូបនេះជាគោលដៅកំពូលមួយ ។

ជាក់ស្តែងក្រុម Chelsea កំពុងស្វែងរកតារាឆ្នើមម្នាក់ដើម្បីមកជំនួសដំណែងរបស់កីឡាករ Diego Costa  ខណ: Lewandowski ត្រូវបានក្រុមតោខៀវជឿជាក់ថាអាចមកជំនួសដំណែងនេះបាន ។

យ៉ាងណាមិញក្រុម Manchester United ក៏ចាប់ចិត្តយ៉ាងខ្លាំងលើ Lewandowski ផងដែរ ដោយកីឡាកររូបនេះអាចមានសមត្ថភាពរកគ្រាប់បាល់យ៉ាងច្រើនសម្រាប់ក្រុម Borussia Dortmund និង Bayern Munich ។

តែទោះជាយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះបានបញ្ជាក់ថាគេមិនចាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់ទឹកដីអង់គ្លេសនោះទេ បើទោះបីជាមានសំណើធំៗ ផ្តល់ជូនសម្រាប់គេក៏ដោយ ។

លើសពីនេះយោងទៅតាមទីភ្នាក់ងារលោក Cesary Kucharski បានលើកឡើងថា Lewandowski ចាប់អារម្មណ៍ទៅលើការផ្លាស់ប្តូរតែមួយនេះប៉ុណ្ណោះ ។

Kucharski និយាយថា ៖ ” Lewandowski មានការផ្តល់ជូនជាច្រើន ។ ហើយរឿងនេះគឺឋិតនៅលើប្រពន្ធរបស់គាត់ ព្រោះគាត់មិនចង់ទៅបារាំងទេ (ទៅ PSG) ហើយពួកគេទាំងពីរក៏មិនចង់ទៅអង់គ្លេសដែរ ។ សម្រាប់ Robert ពេញចិត្តសម្រាប់តែការផ្លាស់ប្តូរទៅកាន់អេស្ប៉ាញ ហើយមានតែក្រុម Real Madrid ប៉ុណ្ណោះ  ” ៕

ប្រភព: Mirror 

 

 

មតិយោបល់