Lewandowski រកបានពីរគ្រាប់ជ័យ Bayern Munich ខិតកាន់តែជិត ឱកាសលើកពាន Bundesliga

Robert Lewandowski រកគ្រាប់បាល់បាន២គ្រាប់សម្រាប់ក្រុម Bayern Munich យកឈ្នះទៅលើក្រុម Fortuna Dusseldorf នៅ Bundesliga ដោយលទ្ធផល 5-0 ហើយវាជាជ័យជំនះ ៤ប្រកួតជាប់គ្នា ចាប់តាំងពីលីគកំពូលអាល្លឺម៉ង់ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ។

Bayern ទទួលបានគ្រាប់បាល់បើកឆាក ដោយកីឡាករ Mathias Jorgensen របស់ក្រុមភ្ញៀវ Dusseldorf បានធ្វើឲ្យបាល់ចូលទីខ្លួនឯង មុនពេលដែលខ្សែការពារ Benjamin Pavard រកបានគ្រាប់ទី២។

ហើយខ្សែប្រយុទ្ធ Lewandowski រកគ្រាប់បាល់ទី ២៨របស់ខ្លួននៅក្នុងលីគរដូវកាលនេះ មុនចប់តង់ទី១ និងរកបានមួយគ្រាប់បន្ថែមទៀត ពីការបញ្ជូនរបស់ Serge Gnabry ក្រោយចាប់ផ្ដើមតង់ទី២បាន ៥នាទី។

ខ្សែបម្រើវ័យក្មេង Alphonso Davies បានរកគ្រាប់បាល់ដ៏អស្ចារ្យ នៅ២នាទីមុនការប្រកួតបញ្ចប់ ខណៈដែល Bayern ត្រូវការតែ៣ពិន្ទុបន្ថែមទៀតប៉ុណ្ណោះ ដើម្បីអាចលើកពាន Bundesliga៕

អានអត្ថបទបន្ទាប់៖ “បើ​ខ្ញុំ​ជា​ប្រធាន​ក្លឹប Barca នឹង​ព្យាយាម​តាម​យក​កីឡាករ​ល្អ​លំដាប់​ទី ២ បន្ទាប់​ពី Messi រូប​នេះ” – Rosell

កាលពីពេលថ្មីៗកន្លងទៅនេះ លោក​ Sandro Rosell ដែលត្រូវជាអតីតប្រធានក្លឹប​ FC Barcelona បានទម្លាយរឿងក្នុងចិត្តប្រាប់ទៅកាន់បណ្ដាញអ្នកសារព័ត៌មានថា ប្រសិនបើលោកនៅកាន់កាប់ក្លឹប Barca ម៉្លេះលោកនឹងព្យាយាមតាមយកកីឡាករមួយរូបដែលល្អដាច់គេបំផុត បន្ទាប់ពី​ Lionel Messi ហើយម្នាក់នោះគឺគ្មាននរណាក្រៅពី Neymar ដែលជាអតីតមិត្តរួមក្រុមរបស់ M10 ឡើយ។

Sandro Rosell
Neymar

លោក Rosell បានប្រាប់សារព័ត៌មាន COPE និង​ Radio Marca ថា៖ “ ប្រសិនបើខ្ញុំជាប្រធានក្លឹប Barca ដូចមុន ខ្ញុំនឹងព្យាយាមតាមយក​ Neymar មកវិញឲ្យបាន ព្រោះកីឡាករល្អដាច់គេក្នុងលោកបន្ទាប់ពី​ Messi គឺ Neymar តែម្ដង”។

Lautaro Martinez

លើសពីនេះ លោកក៏បានបញ្ចេញមតិយោបល់ខ្លះទាក់ទងទៅនឹងរឿងរ៉ាវរវាងអតីតក្លឹបជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Lautaro Martinez ផងដែរ ដោយលោកបានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា មិនគួរចាយលុយ ១១១ លានអឺរ៉ូដើម្បីទិញ Lautaro ឡើយ តែគួរប្ដូរជាកីឡាករ ២ រូបវិញ”៕

ប្រភព: GOAL