Liverpool កំពុងស្ថិតក្នុងការចរចាជាមួយក្រុម Roma ជុំវិញការផ្លាស់ប្តូរមួយសម្រាប់តារាឆ្នើមពួកគេម្នាក់

ខ្សែការពារ Dejan Lovren របស់ក្រុមហង្សក្រហម Liverpool កំពុងតែខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប AS Roma ខណ:ដែលនឹងធ្វើឲ្យការចំណាយពេល ៥ ឆ្នាំរបស់គេនៅឯទឹកដី Anfield ត្រូវបញ្ចប់ ។

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិក្រូអាតរូបនេះត្រូវបានធ្លាក់ចេញពីការពេញក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jurgen Klopp កាលពីរដូវកាលមុន ។

ហើយយ៉ាងណាមិញកាលពីដើមរដូវក្តៅក្រុម AC Milan ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយខ្សែការពាររបស់ក្រុមហង្សក្រហមរូបនេះ ប៉ុន្តែក្នុងពេលថ្មីៗនេះវាត្រូវឲ្យដឹងថាក្រុម Roma មើលទៅហាក់ដូចជាចង់ធ្វើឲ្យមានការផ្លាស់ប្តូរមួយសម្រាប់ Lovren ។

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណ៍ពីអ្នកកាសែត Paul Joyce បានរាយការណ៍ថាភាគីខាងអុីតាលីកំពុងពិភាក្សាជាមួយ Liverpool ហើយកិច្ចព្រមព្រៀងអាចនឹងធ្វើទៅបាន ក្នុងតម្លៃប្រហែល ១៥ លានផោន ៕

ប្រភព: thisisanfield