Liverpool ចង់​ឲ្យ Mane ជួយ​បញ្ចុះបញ្ចូល​នាំ​យក​កីឡាករ​សំខាន់​មួយ​រូប​មក Anfield

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ពឹងពាក់​ឲ្យ Sadio Mane ដើរ​តួ​ជា​ចំណែក​ក្នុង​ការ​ជួយ​បញ្ចុះបញ្ចូល​ខ្សែ​ការពារ​កណ្តាល​របស់​ក្លឹប Napoli គឺ​កីឡាកររួមសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ​ឲ្យ​បដិសេធ​សំណើ​ក្លឹប​ដទៃ និង​ជ្រើសយក​ការ​ផ្ទេរ​មក​ទឹកដី Anfield។

Sadio Mane
Kalidou Koulibaly

ខ្សែ​ការពារ​សម្បុរ​ខ្មៅ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន ត្បិត​បើ​តម្លៃ​របស់​គេ​រាង​កល់​បន្តិច​ក៏​ដោយ មិន​ថា​តែ Man City និង Man Utd ​សុទ្ធ​សឹង​ធ្លាប់​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​គេ។

តាម​ប្រភព​សារព័ត៌មាន Le Parisien ចុះ​ផ្សាយ​ថា ក្រុម​របស់​លោក Jurgen Klopp នឹង​មិន​បោះបង់​ឱកាស​មួយ​នេះ​ឡើយ ហើយ​នឹង​ប្រើប្រាស់​គ្រប់​លទ្ធភាព​ដើម្បី​យក Koulibaly មក​ចាប់​ដៃ​គូ​ជាមួយ Virgil van Dijk ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​ពួក​គេ​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត។

Kalidou Koulibaly

ក្រៅ​ពី​ការ​ប្រើប្រាស់ Mane ឲ្យ​ដើរ​តួ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​បញ្ចុះបញ្ចូល ហង្ស​ក៏​មាន​ភារកិច្ច​ផ្សេង​ទៀត​ដើម្បី​បម្រុង​លុយ​ទុក​ជា​មុន តាម​រយៈ​ការ​លក់​កីឡាករ​មួយ​ចំនួន​មក​បង្គ្រប់​លើ​ការ​ចរចា​នេះ​ផង​ដែរ៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Thiago ថា​ដោយសារ Torres ប្រាប់​រឿង​នេះ ទើប​មិន​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា “This Is Anfield”

ទាំង​ក្នុង​រូបភាព​និង​សកម្មភាព​វីដេអូ​នៃ​ការ​បង្ហាញ​ខ្លួន​នានា​របស់ Thiago Alcantara ជាមួយ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ​លេង​នៅ​តំបន់​បម្រើ បាន​បង្ហាញ​ទង្វើ​ចម្លែក​ដោយ​មិន​បាន​យក​ដៃ​ទៅ​ប៉ះ​ផ្ទាល់​លើ​និមិត្តសញ្ញា “This Is Anfield” នោះ​ឡើយ។

Thiago Alcantara

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ កីឡាករ​អេស្ប៉ាញ​បាន​និយាយ​ប្រាប់​សារព័ត៌មាន ថា​ដោយសារ​គេ​ទទួល​បាន​សារ​ណែនាំ​ពី​កីឡាករ​ជើង​ចាស់​គឺ Fernando Torres ពី​ហេតុផល​គួរ​ឲ្យ​គោរព​មួយ។​​

Thiago Alcantara
Fernando Torres

កីឡាករ​មាន​តម្លៃ​ផ្ទេរ ២៥ លាន​ផោន​និយាយ​ថា៖ “ខ្ញុំ​ធ្លាប់​បាន​លឺ Torres គាត់​និយាយ ដោយ​ថា​កន្លែង​នេះ​ក៏​នៅ​តែ​ជា​កន្លែង​ដែល​យើង​ឆ្លង​កាត់​រយៈ​ពេល ៤ ឆ្នាំ​បន្ត​ទៀត [កុងត្រា​របស់​គេ ៤ ឆ្នាំ] ហើយ​ការ​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា​នេះ គឺ​លុះត្រា​ណា​តែ​យើង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សិន”។

លោក​សង្កត់​ធ្ងន់៖ “អ៊ីចឹង​ហើយ​ទើប​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ប៉ះ​វា​ទេ ពោល​គឺ​គោរព​ដល់​របៀបរបប​បែប​ហ្នឹង”៕ ប្រភព៖ AF